និយាយដល់ឈ្មោះតារាចម្រៀង សុខ ស្រីនាង ប្រិយមិត្តមួយចំនួនច្បាស់ដឹងហើយថា រូបនាង បានបោះជំហាន ចូលក្នុងវិស័យសិល្បៈដំបូងនៅឆ្នាំ២០០៥ ក្នុងផលិតកម្ម KH Production ហើយ ស្នាដៃចម្រៀងដំបូង ដែលធ្វើមហាជនស្គាល់នាងតាមរយៈបទ «រាត្រីនឹកបង និងបទ ភ្លឺឡើងបាត់ស្នេហ៍»។
ក្រោយសាងកេរ្តិ៍ឈ្មោះល្បីល្បាញនៅផលិតកម្មខាងលើនេះ ស្រាប់តែបាត់សំឡេងនាង មួយរយៈធំ ក៏បន្លឺសំនៀងឡើងវិញក្នុងផលិតកម្មថ្មីគឺ Big Men។ .ក្រោយមក ស្រីនាង បានផ្លាស់ប្ដូរទ្រនំជាហូរហែ រហូតមកដល់បច្ចុប្បន្ន កំពុងជ្រកក្នុងទ្រនំធំខ្ពស់ ផលិតកម្មហង្សមាស។
ស្របពេលកំពុងឈរជើងនៅផលិតកម្មដ៏ធំនេះ អ្នកមេម៉ាយសាច់ចាំរូបនេះ នៅតែត្រូវបានអ្នកគាំទ្រ ស្ងើចសរសើរភាពស្រស់ស្អាតរបស់នាង ដោយសារតែទឹកមុខមានមន្តស្នេហ៍ទាក់ទាញខ្លាំង, ជាពិសេសចរិតរម្យទម រួសរាយ ថ្លៃថ្នូរគួរឲ្យគោរពស្រឡាញ់ និងជាប់ងារជាស្រីស្អាតបែបធម្មជាតិក្នុងដួងចិត្តអ្នកគាំទ្រគ្រប់ៗគ្នាផងដែរ។
បន្ថែមលើនេះ សុខ ស្រីនាង ត្រូវបានគេចាត់ទុកជាតារាចម្រៀង ដែលមិនសូវនិយមភាពឡូយឆាយទាំងការតុបតែងខ្លួន និងការប្រើប្រាស់សម្ភារៈនានា ពោលគឺនាងចូលចិត្តភាពសាមញ្ញៗតែមើលទៅទាក់ភ្នែកមិនធម្មតា។
ដោយឡែក កាលពីពេលថ្មីៗនេះ ស្របពេលការងារសិល្បៈមិនសូវមមាញឹក និងជារដូវវស្សាផងនោះ តារាចម្រៀងសម្បុរស្រអែមស្រស់រូបនេះ បានចេញទៅចាយជីវិតបែបឡូយឆាយនៅទឹកដីនៃប្រទេសបារាំង ដែលមើលទៅពិតជាពោរពេញទៅដោយក្តីសុខជាខ្លាំង។
បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកកាលពីថ្ងៃទី១៩ ខែសីហា ចេញពីទីក្រុងបារីស ប្រទេសបារាំង សុខ ស្រីនាង បានដាក់Captionខ្លីៗថា «Paris, Hello vacation» ដែលមានន័យជាភាសាខ្មែរថា ទីក្រុងបារីស , រីករាយ វិស្សមកាល»។
គួរបញ្ជាក់ថា ក្រោយពីបែកបាក់ជាមួយអតីតស្វាមីលោក ស៊ី សុវត្ថិ រហូតមកដល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំទៅហើយ តែតាស្រីល្បីឈ្មោះ សុខ ស្រីនាង ហាក់មិនខ្វល់ខ្វាយរឿងស្នេហានោះឡើយ ខណៈអ្នកគាំទ្រចេះតែផ្គូផ្គងនាងជាមួយអ្នកនេះ អ្នកនោះ ពេលថតរូបជាមួយបុរសណាម្នាក់នោះ៕