ក្រោយពីដំណើរការអស់រយៈពេលជាច្រើនខែមកនេះ, កម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានឈានដល់វគ្គLive Showសប្ដាហ៍ទី៥ហើយ កាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅនេះ ហើយនឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃទី២១ ខែសីហា ខាងមុខនេះ។
ឈានដល់សប្ដាហ៍ទី៥នេះ កម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ ចម្រាញ់បានជើងខ្លាំងចំនួន៦នាក់ ហើយក្នុងចំណោមនោះ បេក្ខជន ដែលលេចធ្លោជាងគេ រួមមានបេក្ខជន លីម តិចម៉េង អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ចាម និងបេក្ខជន ថុល សុភិទិ អាយុ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ។
ចាប់ពីវគ្គLive Showមក, ពួកគេទាំង២នេះ បានប្រជែងគ្នាដណ្ដើមTop1ម្ដងម្នាក់ៗ ធ្វើឲ្យអ្នកគាំទ្រកំពុងរំពឹងខ្ពស់ថា មានតែរូបគេ២នាក់នេះប៉ុណ្ណោះ ដែលអាចក្លាយជាម្ចាស់ពាននៅពេលដីខ្លីខាងមុខនេះ។ តែអ្វីជាការចាប់អារម្មណ៍នោះ ពួកគេទាំង២នាក់ជាមិត្តសម្លាញ់ និងមានការចា,,ក់សាក់ពេញខ្លួនដូចគ្នា។
ការចា,,ក់សា,,ក់របស់ពួកគេ មិនឃើញមានការរិះ,,គន់ពីអ្នកគាំទ្រនោះឡើយ។ ទោះយ៉ាងណា មានអ្នកមិនគាំទ្រម្នាក់ បានចេញវីដេអូ និយាយមិនល្អចំពោះការចា,,ក់សាក់នេះ រហូតធ្វើឲ្យឪពុករបស់បេក្ខជន ថុល សុភិទិ ចេញមុខប្រតិ,,កម្មទៀតផង។
ទាល់តែឪពុករបស់ថុល សុភិទិ ចេញប្រតិកម្ម ទើបដឹងថា ឪពុកបេក្ខជនឆ្នើមរូបនេះ ជាមន្ត្រីរាជការថ្នាក់ខ្ពស់មានឈ្មោះថា លោកឧត្ដមសេនីយ៍ទោ មាឃ បុនថុល មានតំណែងជា នាយករងមន្ទីរប្រ,,,ឆាំ,.ងប.ទល្មើ.សគ្រឿ.,ងញៀ.,ន អគ្គស្នងការដ្ឋានន.គរបាល ជាតិ នៃក្រសួងមហាផ្ទៃ (ផ្កាយ២)។
ក្រោយពីអ្នកគាំទ្របានដឹងពីតួនាទីរបស់ឪពុក ភិទិ រួចមក មានអ្នកគាំទ្រជាច្រើន នាំគ្នាសួរតិចម៉េង អំពីឪពុកម្ដាយរបស់រូបគេផងដែរ ទើបនៅក្នុងការឡាយមួយកាលពីពេលថ្មីៗកន្លងនេះ តិចម៉េង បានប្រាប់ថា ឪពុករបស់ខ្លួនធ្វើការជាអ្នកបើកឡានដឹកសិស្សនៅចម្ការលើ នៅសាលារៀន ប៊េដអែល។ ចំណែកម្ដាយ ធ្វើសន្តិសុខផង និងអ្នកលក់អីវ៉ាន់ចាប់ហួយផង នៅរោងចក្រនៅកំបូល។
បេក្ខជនលេចធ្លោរូបនេះ បញ្ជាក់ទៀតថា លោកមានប្អូនបង្កើត២នាក់ ប្អូនទី២ ឈ្មោះលីម តិចហុង ហើយប្អូនពៅខ្លួនឈ្មោះ លីម មួយចេង ខណៈខ្លួនជាកូនបងនៅក្នុងគ្រួសារ។ លោកថា រឿងគ្រួសារនេះ លោកអាចប្រាប់បានតែប៉ុណ្ណឹងប៉ុណ្ណោះ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖