ប្រិយមិត្តមួយចំនួន ទំនងជាស្គាល់រួចមកហើយនូវបេក្ខជនCambodian Idol មួយរូប គឺលោក នាង ដាវីន តាមរយៈកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idol រដូវកាលទី៤ ខណៈថ្ងៃស្អែកកម្មវិធីនេះ នឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ។
ទោះយ៉ាងណា ជុំវិញប្រវត្តិការងារមួយចំនួននោះ បេក្ខជនកំពុងលេចធ្លោរូបនេះ មិនបានបង្ហើបឲ្យមហាជនបានដឹងនោះឡើយ ពេលបង្ហាញសមត្ថភាពនាពេលកន្លងមកនោះ។ តែកាលពីពេលថ្មីៗនេះ ពូណុយ បានចេញមុខទម្លាយគ្មានសល់។
ពូណុយ ដែលត្រូវបានគេស្គាល់ហើយថា ជាតារាកំប្លែងល្បីមួយរូបនោះ បានទម្លាយបញ្ជាក់ច្បាស់ៗថា, លោកនាង ដាវិន គឺជាកាមេរ៉ាមែនរបស់ក្រុមពួកលោក,រយៈពេល១ឆ្នាំមកហើយ រាល់វីដេអូដែលធ្វើឲ្យទស្សនិកជនសើចនោះ, គឺនាង ដាវិន ជាអ្នកថត។
តារាកំប្លែង ល្បីឈ្មោះដំបូងតាមរយៈការលេងទីកតុករូបនេះ បន្តថា, នាងដាវិន តស៊ូណាស់ តាមពិតលោកបានដឹងថា, ដាវិន ធ្វើការពេលថ្ងៃជាមួយលោក ហើយពេលយប់ច្រៀងបន្ថែមនៅក្នុងហាង, តែមិននឹកស្មានថា, សមត្ថភាពដាវីន អាចឈានដល់វគ្គនេះ, រហូតឈានទៅវគ្គបន្តបន្ទាប់សោះ។
តាមរយៈនេះ ឃើញថា ក្នុងចំណោមបេក្ខជន៦នាក់ ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រនោះ មានបេក្ខជន បេក្ខនារី៤នាក់ទៅហើយ ដែលមានប្រវត្តិតស៊ូ និងកម្សត់៕ ដើម្បីកាន់តែជ្រាបច្បាស់ទៀតនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា ៖