បើរាប់ពីមុនពេលរៀបការ រហូតរៀបការ មានកូន២ជាមួយគ្នានោះ, តារាចម្រៀងកែវ វាសនា និងភរិយាស្រឡាញ់គ្នាជាង១០ឆ្នាំទៅហើយ ដោយក្នុងរយៈពេលនេះ គេមិនដែលឃើញម្ចាស់បទ«កុលាបពុលដី»រូបនេះ បង្ហោះសារ ត្រាម៉ា បង្ហាញពីការស្ដាយចិត្តចំពោះការរាប់អានមនុស្សខុសនោះឡើយ។
ដោយឡែក កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែតារាចម្រៀងឈរជើងនៅផលិតកម្មសាន់ដេរូបនេះ ដាច់ចិត្តបង្ហោះសារថា «មនុស្សឥឡូវរាប់អានគ្នាទាល់តែលះបង់ក្តីសុខខ្លួនឯងទៅអោយគេ ទើបគេថា រាប់ចេញពីចិត្ត គ្រាន់តែគិតក៏ចង់សើចដែរ សម្រាប់ខ្ញុំសូមប្រាប់ថា NO គ្មានអ្នកណាអស្ចារ្យជាងប្រពន្ធកូនខ្ញុំទេ»។
ដោយឃើញប្ដីបង្ហោះសារបែបនេះ អ្នកនាង លីម សុគន្ធារី បានខំមិន ដាស់តឿនប្ដីថា «ត្រូវចាំថា មានទឹកចិត្តល្អប៉ុណ្ណាក៏ដោយ ទាល់តែធ្វើត្រូវមនុស្ស ទើបមានតម្លៃណាប្តី តែបើយើងធ្វើល្អអស់ពីចិត្តហើយគេមិនអោយតម្លៃយើងទៀត ទាំងយើងរាប់គេមិនដែលចង់បានប្រយោជន៍នោះ
គេទេជាអ្នកស្តាយក្រោយ ដែលបាត់បង់មនុស្សល្អពិតដូចយើង ហើយក៏សប្បាយចិត្ត ដែលបានស្គាល់សន្តានមនុស្សបែបហ្នឹង មិនងាយត្រាម៉ាទេតែវាហួសចិត្តពេកធ្វើល្អបានទោសលើកទីមួយហើយឃើញប្តីចេះផុសចឹងៗ កុំស្តាយទឹកចិត្តបរិសុទ្ធរបស់យើងអី ជាបុណ្យរបស់យើងទេប្តី»។
ជាការឆ្លើយតប លោក កែវ វាសនា បានបញ្ជាក់ជំហររបស់ខ្លួនទៅកាន់ភរិយាថា «ផុសម្តងនេះហើយឈប់ផុសមួយជីវិត តោះញុំាបង្កងឆៅយើង»។ តាមរយៈសារនេះ ក្រៅពីភរិយាលោក មានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនទៀត បានចូលទៅខំមិន បង្ហាញការគាំទ្រចំពោះCaptionដ៏ចា,,ក់ដោតខាងលើនេះ៕