ក្ដី​សុខ​! ទើបតែ​ទិញ​គ្រឿង​ពេជ្រ​, ដេ​ន​នី ក្វាន់ ទទួល​បានការ​ថ្នាក់ថ្នម​លើស​ដើម ដោយ​ស្វាមី​នាង ប្រាប់ថា​…(​មាន​វីដេអូ​)

ក្រោយពី​សម្រាល​កូនស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់ កាលពី​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២​កន្លងទៅ នៅ​មន្ទីរពេទ្យ អ​ឃី​ត​កោះ​ពេជ្រ នោះ, កាលពី​ពេល​ថ្មីៗ​នេះ ដេ​ន​នី ក្វាន់ និង ចឹក ឡេង ជា​ស្វាមី បាន​នាំគ្នា​ដើរ​មើល​គ្រឿង​ពេជ្រ យ៉ាង​មាន​ក្ដី​សុខ​បំផុត​។​


អ្វី​ជា​ការ​ចាប់អារម្មណ៍ ក្នុង​ពេល​Shopping​តាម​ហាង​ពេជ្រ​នោះ ដេ​ន​នី​ក្វាន់ បាន​ទិញ​គ្រឿងអលង្ការ​ជាច្រើន ដូចជា ខ្សែដៃ​, ចិញ្ចៀន​៣​វង់​, នាឡិកា​, រួម​នឹង​ក្រវិល​។ ក្នុងចំណោម​គ្រឿង​ពេជ្រ​ទាំងនេះ នាង ទិញ​សម្រាប់​ស្វាមី​ផង​ដែរ​។ ជាក់ស្ដែង ចឹក ឡេង បាន​ធ្វើការ​អរគុណ​ចំពោះ​ប្រពន្ធ​សម្លាញ់​ខ្លួន​ថា «​អរគុណ​ប្រពន្ធ ដែល​អោយ​កាដូ​ចិញ្ចៀន​ពេជ្រ​មក​ប្តី ២​វង់​»​។​

ដោយឡែក នៅថ្ងៃនេះ អ្វី​កាន់តែ​ចាប់អារម្មណ៍​បន្ថែម​ទៀត​នោះ ពួកគេ​ទាំង​២​នាក់ បាន​បន្ត​បង្ហាញ​ភាព​ផ្អែមល្ហែម​លើស​ពេល​មុនៗ​ទៅទៀត ដោយ​ដេ​ន​នី ក្វាន់ បាន​គេង​លើ​ភ្លៅ​ប្ដី ហើយ​ចឹក ឡេង ជា​ប្ដី បាន​ថ្នាក់ថ្នម​បំពេ​​នាង​ឲ្យ​គេង​លក់​នោះ​។


បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ ថ្នាក់ថ្នម​បំពេ​នេះ ចឹក ឡេង ប្រាប់​ថា «​ថ្ងៃនេះ​បំពេ​​ប្រពន្ធ​អោយ​គេង
21.08.2022»​។ តាមរយៈ​នេះ អ្នកគាំទ្រ បាន​លាន់មាត់​សរសើរ​ពី​សំណាង​របស់​អតីត​តារា​សម្ដែង ដេ​ន​នី ក្វាន់ និង​ជូនពរ​ឲ្យ​ពួកគេ​ស្រឡាញ់​គ្នា​ដល់​ចាស់​កោង​ខ្នង​។

គួរ​បញ្ជាក់​ថា វត្តមាន​របស់ Jasmin ហៅ​មី​ង៉ោ​ល បាន​ចូល​មកក្នុង​ជីវិត​របស់ ដេ​ន​នី ក្វាន់ ធ្វើ​ឲ្យ​រូបនាង និង​ស្វាមី ពិតជា​កក់ក្ដៅ រីករាយ រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ឡើយ​។ ជាក់ស្ដែង ក្រោយ​សម្រាល​ភ្លាម​, ដេ​ន​នី ក្វាន់ បាន​បង្ហាញ​អារម្មណ៍​ថា «​ទឹកចិត្ត​អ្នក​ម្ដាយ​បរិយាយ​មិន​អស់ ស្រលាញ់​កូន​ស្មោះ​លើស​ជីវិត​»​។ ចំណែក ចឹក ឡេង បាន​បង្ហោះ​រូបថត​ជាមួយ​គ្រួសារ​ដ៏​តូច​របស់ខ្លួន ហើយ​ពោល​ពាក្យ​ដែរ​ថា «​ពេលវេលា ដែល​មានន័យ​បំផុត​»៕


Related posts

Leave a Comment