កាលពីពេលថ្មីៗកន្លងទៅនេះ អ្នកមេម៉ាយរូបសម្រស់ សេង សុខឃីម ដែលគេស្គាល់ថា ជាសង្សាររបស់នាយចឺមនោះ បានបង្ហោះសារប្លែកៗបង្ហាញតម្រុយនៃការបា,,ក់បែ,,កគ្នា ធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេយល់ច្រឡំ ថា បែកគ្នាមែនទែននោះ។
ទោះយ៉ាងណា ក្រោយនាយចឺម ឡាយវីដេអូ បកស្រាយនោះ ទើបដឹងថា ពួកគេ ពុំមានការបែកបាក់គ្នានោះទេ ហើយការបង្ហោះសារប្លែកៗរបស់អ្នកនាង សេង សុខឃីម នោះ ដោយសារតែនាងចូលចិត្តបង្ហោះសារបែប ដ្រាម៉ា អញ្ចឹងឯង។
ក្រោយពីធ្វើការបកស្រាយរួចមក គេសង្កេតឃើញអ្នកនាង សេង សុខឃីម ចាប់ផ្ដើមប្រ៉ូម៉ូតទំព័រហ្វេសប៊ុកតូចរបស់ខ្លួន ហើយជារឿយៗ នាយចឺម បានអំពាវនាវឲ្យអ្នកគាំទ្រជួយចុចឡាយថែមទៀតផង។
លើសពីនេះ មុនយល់ច្រឡំថា ពួកគេបែកគ្នា, ក្រឡេកមើលប៉ុន្មានខែនោះ ពួកគេ បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ដោយនាយចឺម បានប្រើមាត់ទល់មាត់ថើបទៅលើអ្នកនាង សេង សុខឃីម ជាសង្សាររបស់ខ្លួន មើលទៅពិតជាព្រឺព្រួចជំនួសពួកគេខ្លាំងណាស់។
ដោយឡែក ក្រោយពេលបកស្រាយការយល់ច្រឡំអស់ហើយនោះ នៅថ្ងៃនេះ អ្នកនាង សេង សុខឃីម បានបង្ហោះវីដេអូថ្មីមួយនៅលើទំព័រហ្វេសប៊ុកថ្មីរបស់ខ្លួន។ នៅក្នុងវីដេអូនោះ គេឃើញនាយចឺម អង្គុយកៀកកើយជាមួយសង្សារ ហើយច្រៀងបទថ្មីរបស់ខ្លួនយ៉ាងពីរោះ មានចំណងជើងថា «តាមបេះដូង ឬ តាមគ្រួសារ»។
បង្ហោះភ្ជាប់ជាមួយវីដេអូសាងភាពផ្អែមល្ហែមជាមួយគ្នានេះ, អ្នកនាង សេង សុឃីម បានដាក់Captionថា «បងតាមបេះដូង រឺ មួយបងៗតាមគ្រួសារ»។ តាមរយៈវីដេអូ និងCaptionនេះ អ្នកគាំទ្រ លាន់មាត់ថា «ស្វីតសា,,ហាវ, មើលគេធើ»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖