បើទោះមានការរិះ,,,គន់មួយចំនួនជុំវិញការបង្ហាញសមត្ថភាពរបស់បេក្ខជន ស៊ឹម ច័ន្ទពន្លឺ នាពេលកន្លងមកថា ធ្វើមិនបានល្អ ច្រៀងមិនកើត បែរជាជាប់រហូតក៏ពិតមែន តែនៅយប់ថ្ងៃទី២១ ខែសីហា បេក្ខជន ជាគ្រូពេទ្យរូបនេះ ពិតជាធ្វើបានល្អខ្លាំងណាស់។
នៅក្នុងការបង្ហាញសមត្ថភាពក្នុងកម្មវិធីលំដាបថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានលើកយកបទ «អារម្មណ៍ពេលខូចចិត្ត» មកបកស្រាយក្នុងបទទោល របស់ខ្លួនបានពីរោះ ដាក់អារម្មណ៍បានល្អ។
បន្ថែមលើនេះ អ្វីកាន់តែភ្ញាក់ផ្អើលទៀតនោះ ក្នុងបទចម្រៀងជាគូ នោះ ស៊ឹម ច័ន្ទពន្លឺ បានចាប់ដៃគូជាមួយបេក្ខជនឆ្នើម លីម តិចម៉េង ក្នុងបទ «ដំរីថ្នមស្នេហ៍» ដោយធ្វើបានយ៉ាងល្អ បញ្ចេញស្ទីលផ្ទាល់ខ្លួន មានភាពទាក់ទាញខ្លាំង កក្រើកស្ទូឌីយោ ទាំងមូល។
ភាពច្នៃប្រឌិត បង្កើតស្ទីលថ្មី ក្នុងការសម្ដែងរបស់បេក្ខជន ស៊ឹម ច័ន្ទពន្លឺ ត្រូវបានគណៈកម្មការ ឱក សុគន្ធកញ្ញា សរសើរថា អ្នកណា ដែលចាប់ក្រុមជាមួយពន្លឺ ខ្លួនយល់ថា មានសំណាងណាស់ ព្រោះពន្លឺ ជាបក្ខជនមួយរូប បង្កើតទស្សនីយភាពប្លែក ហើយល្អ នៅលើឆាកតែម្ដង, មិនមែនតែច្រៀងមួយមុខនោះទេ។
ជាលទ្ធផល បេក្ខជន ស៊ឹម ច័ន្ទពន្លឺ បានទទួលសំឡេងសារច្រើនជាងគេ ជាប់Top 4ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្លាយជាបេក្ខភាពដណ្ដើមពានរង្វាន់កម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ នៅសប្ដាហ៍ក្រោយនេះ ខណៈTop 1បានទៅលើ បេក្ខជន លីម តិចម៉េង, Top 2 នាង ដាវីន , Top 3 ថុល សុភិទិ៕