ដំណឹងមរណភាពរបស់លោកគ្រូភ្លេងគង់ ពិសិដ្ឋ ភ្លាមៗនោះ គេឃើញអ្នកគាំទ្រ ព្រមទាំងសិល្បករ-សិល្បការិនីចាស់ក្មេង បានសម្តែងក្តីរន្ធត់ស្លុតចិត្តជាខ្លាំងចំពោះការបាត់បង់ធនធានវីរសិល្បករដ៏មានតម្លៃ និងទេពកោសល្យរូបនេះ។ ក្នុងនោះក៏មានការផ្ញើសារចូលរួមរំលែកទុក្ខគ្រប់ៗគ្នាជាមួយក្រុមគ្រួសារលោកគ្រូផងដែរ។
សូមជម្រាបថា លោក គង់ ពិសិដ្ឋ ដែលជាគ្រូភ្លេង និងសម្រួលតន្ត្រីល្បីឈ្មោះក្នុងវិស័យសិល្ប:បានទទួលមរណភាពកាលពីល្ងាចថ្ងៃទី២ ០ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីលោកគ្រូ បានធ្លាក់ខ្លួនឈឺធ្ងន់និងត្រូវក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះនៅប្រទេសថៃមួយរយ:កាលពីថ្មីៗកន្លងទៅ។
យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងដ៏តក់ស្លុតនេះដែរតារាចម្រៀង លោក ឆាយ វីរ:យុទ្ធបានសម្តែងកា រសោកស្តាយជាខ្លាំង ព្រោះមិនទាន់ បានធ្វើរឿងមួយ នេះជាលើកចុងជូនចំពោះលោកគ្រូភ្លេង គង់ ពិសិដ្ឋ។
លោម ឆាយ វីរ:យុទ្ធ បានរៀបរាប់ថា «ខ្ញុំមិនទាន់បានទៅសួរសុខទុក្ខបងផង បងទៅចោលខ្ញុំបាត់ ខ្ញុំបានឃើញដំណឹងនេះតាមរយៈPageប្អូនស្រី សុខ ពិសី ឃើញបងឈឺធ្ងន់ តែខ្ញុំជាប់សម្តែងនៅខេត្តបាត់ដំបង»។
លោកបន្តទៀតថា «ខ្ញុំបានទូរស័ព្ទមកប្រពន្ធខ្ញុំភ្លាមរៀបចំទៅសួរសុខទុក្ខបងពេលខ្ញុំត្រឡប់ពីខេត្តវិញ តែខ្ញុំមិនទាន់ទាំងដល់ភ្នំពេញផងដំណឹងមរណភាពរបស់បងត្រូវបានបងប្អូនសិល្បៈយើងផ្សាយពេញfacebook។ ខ្ញុំពិតជាសោកស្តាយណាស់ ដែលមិន បានជួបមុខបងជាលើកចុងក្រោយប្អូនសូមចូលរួមរំលែកទុក្ខសូមអោយវិញ្ញាណក្ខន្ធបស់បងបានទៅ ដល់ទីស្ងប់សុខបង គង់ ពិសិទ្ធ»។
ជាមួយដំណឹងនេះដែរ គេក៏ឃើញមានតារាចម្រៀងល្បីៗដូចជា,ឧកញ៉ា ខេមរ: សិរីមន្ត ,កញ្ញា សុខ ពិសី ,កញ្ញា សុខ សីឡាលីន ,លោក ជុំ លីណូ, លោក មូន ម៉ារ៉ា ,លោ ក សុះ ម៉ាចនិងតារាប្រុស-ស្រីជាច្រើនទៀតបានបង្ហាញការរន្ធត់ចិត្តផងដែរ៕