ច្បាស់ចែស! ឱក សុគន្ធកញ្ញា សរសើរ ស៊ឹម ច័ន្ទពន្លឺ, អ្នកខ្លះថា លើសហើយ ខណៈ Peypey Dyចេញមុខ​ពន្យល់យ៉ាងលម្អិតថា…(មានវីដេអូ)

បើ​ទោះ​មាន​ការ​រិះ​,,,​គន់​មួយ​ចំនួន​ជុំវិញ​ការ​បង្ហាញ​សមត្ថភាព​របស់​បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ​ នា​ពេល​កន្លង​មក​ថា ធ្វើ​មិន​បាន​ល្អ ច្រៀង​មិនកើត បែរជា​ជាប់​រហូត​ក៏​ពិត​មែន តែ​នៅ​យប់​ថ្ងៃ​ទី​២១ ខែ​សីហា បេក្ខជន ជា​គ្រូពេទ្យ​រូប​នេះ ពិតជា​ធ្វើ​បានល្អ​ខ្លាំងណាស់​។​

នៅក្នុង​ការបង្ហាញ​សមត្ថភាព​ក្នុង​កម្មវិធី​លំដាបថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ បាន​លើកយក​បទ «​អារម្មណ៍​ពេល​ខូចចិត្ត​» មក​បកស្រាយ​ក្នុង​បទ​ទោល របស់​ខ្លួន​បាន​ពីរោះ ដាក់​អារម្មណ៍​បានល្អ​។​

បន្ថែម​លើ​នេះ អ្វី​កាន់តែ​ភ្ញាក់ផ្អើល​ទៀត​នោះ ក្នុង​បទ​ចម្រៀង​ជា​គូ នោះ ស៊ឹម ច័ន្ទ​ពន្លឺ បាន​ចាប់​ដៃគូ​ជាមួយ​បេក្ខជន​ឆ្នើម លីម តិច​ម៉េង ក្នុង​បទ «​ដំរី​ថ្នម​ស្នេហ៍​» ដោយ​ធ្វើ​បាន​យ៉ាង​ល្អ បញ្ចេញ​ស្ទីល​ផ្ទាល់ខ្លួន មាន​ភាព​ទាក់ទាញ​ខ្លាំង កក្រើក​ស្ទូឌីយោ ទាំងមូល​។​

ភាព​ច្នៃប្រឌិត បង្កើត​ស្ទីល​ថ្មី ក្នុងការ​សម្ដែង​របស់​បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ ត្រូវ​បាន​គណៈកម្មការ ឱក សុគន្ធ​កញ្ញា សរសើរ​ថា អ្នកណា ដែល​ចាប់​ក្រុម​ជាមួយ​ពន្លឺ ខ្លួន​យល់ថា មាន​សំណាង​ណាស់ ព្រោះ​ពន្លឺ ជា​បក្ខជន​មួយ​រូប បង្កើត​ទស្សនីយភាព​ប្លែក ហើយ​ល្អ នៅ​លើ​ឆាក​តែម្ដង​, មិនមែន​តែ​ច្រៀង​មួយ​មុខ​នោះ​ទេ។

ជា​លទ្ធផល បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ បាន​ទទួល​សំឡេង​សារ​ច្រើន​ជាង​គេ ជាប់​Top 4​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ក្លាយ​ជា​បេក្ខភាព​ដណ្ដើម​ពានរង្វាន់​កម្ម​វិធី​លំដាប់ថ្នាក់​ពិភពលោក​ខាងលើ នៅ​សប្ដាហ៍​ក្រោយនេះ ខណៈ​Top 1​បាន​ទៅលើ បេក្ខជន លីម តិច​ម៉េង​, Top 2 នាង ដា​វីន , Top 3 ថុល សុ​ភិ​ទិ។

ទោះយ៉ាងណានៅតែមានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមួយចំនួននៅតែមិនគាំទ្រចំពោះការលើកសរសើររបស់កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសខាងលើ រហូតមានការលើកជាចម្ងល់ជាច្រើន។

ចំពោះចម្ងល់នេះ សាមីខ្លួនមិនធ្វើការបកស្រាយអ្វីឡើយ តែPeypey Dyចេញមុខឆ្លើយជំនួស ដោយពន្យល់យ៉ាងលម្អិតថា «Adminនេះមានស្តាប់គាត់និយាយ តែល្ងង់មិនយល់ពីអត្ថន័យគាត់និយាយថា សំណាងព្រោះពន្លឺតែងតែបង្កើតទស្សនីយភាពថ្មី គាត់មិនបានសំដៅលើសំលេង និងការគាំទ្រនោះទេ

ហើយម៉េចចេះតែទើស ចាំតែជាន់រហូតចឹង?
ហើយអ្នកខ្លះវិញ បន្ទោសកម្មវិធី បន្ទោសJUDGEថាព្យាយាមលើកពន្លឺ ទើបពន្លឺជាប់រហូត ហើយក្រែងគេប្រកាសក្តែងៗថា គេយកការvote

អ្នកខ្លះគាំទ្រ អ្នកនេះ អ្នកនោះ តែមិនហ៊ានចំណាយលុយvote ដល់ពេលធ្លាក់តាំងឡាំប៉ា ថាកម្មវិធីគេមិនយុត្តិធម៌ លក្ខខណ្ឌគេមានត្រឹមត្រូវ ហេតុអីមិនប្រកាច់ស្តាប់?
ខ្ញុំគាំទ្រ ភិទី តែខ្ញុំក៏ទើសភ្នែកចំពោះការមើ,,លងាយពន្លឺឃើញជាន់គ្នាតាំងពីវគ្គដំបូង ថាគ្នាចេក ថាគេអញ្ចេះ គ្នាអញ្ចោះ

មនុស្សអើយមនុស្សអ្នកប៊ូលីគេខ្ទើ…យ ហៅគេម៉ាក់អីហ្នឹង មួយចំនួនជាខ្ទើ…យដែរសោះ តែជាន់គេញាក់ចឹងពេលគេដៀលខ្លួនឯងខ្ទើ…យកុំខឹងគេ ព្រោះខ្លួនឯងមិនអោយតំលៃអ្នកដទៃ ប្រម៉ាថអ្នកដទៃដូចគ្នាទេ»៕


Related posts

Leave a Comment