ក្រោយពីដំណើរការអស់រយៈពេលជាច្រើនខែមកនេះ, កម្មវិធីលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ កាលពីយប់ថ្ងៃទី២១ ខែសីហា កន្លងទៅនេះ ហើយនឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៨ ខែសីហា ខាងមុខនេះ។
ក្នុង វគ្គLive Showសប្ដាហ៍ទី៥ កម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ ចម្រាញ់បានជើងខ្លាំងចំនួន៦នាក់ ហើយក្នុងចំណោមនោះ បេក្ខជន ដែលលេចធ្លោជាងគេ រួមមានបេក្ខជន លីម តិចម៉េង អាយុ២៥ឆ្នាំ មកពីខេត្តកំពង់ចាម និងបេក្ខជន ថុល សុភិទិ អាយុ២៥ឆ្នាំ មកពីរាជធានីភ្នំពេញ។
ទោះយ៉ាងណា នៅក្នុងពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាលពីយប់មិញវិញ ប្រជាប្រិយភាព បេក្ខជន ថុល សុភិទិ ហាក់ធ្លាក់ចុះយ៉ាងគំហុក ធ្លាប់តែជាប់Top 1, Top 2 បែរជាបានត្រឹមTop3ទៅវិញ រហូតមានចម្ងល់មួយចំនួនពីអ្នកគាំទ្រ ដោយសារតែក្នុងវគ្គនោះ មិនឃើញចាប់ដៃគូច្រៀងជាមួយបេក្ខជនលីម តិចម៉េង នោះ។
ឆ្លើយតបទៅនឹងចម្ងល់នេះ បេក្ខជន ថុល សុភិទិ បានប្រាប់យ៉ាងខ្លីទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងគ្រុបតេឡេក្រាមថា គូ ដែលចាប់ហើយ គេមិនឲ្យចាប់ទៀតទេ។ អញ្ចឹងដោយសារ តិចម៉េង ជាមួយខ្លួនចាប់ដៃគូជាមួយគ្នានៅសប្ដាហ៍ទី៥រួចហើយ គេអត់ឲ្យចាប់ទៀតទេ។
គួរបញ្ជាក់ថា បេក្ខជនទាំង៤នាក់ ដែលទទួលបានសំឡេងសារបោះឆ្នោតច្រើនជាងគេ ឈានទៅវគ្គផ្ដាច់ព្រ័ត្រសប្ដាហ៍ក្រោយនោះ រួមមាន បេក្ខជន លីម តិចម៉េង ជាប់Top 1 ,នាង ដាវីន ជាប់Top 2, ថុល សុភិទិ ជាប់Top 3 និង ស៊ឹម ច័ន្ទពន្លឺ ជាប់Top 4នោះ៕ សូមទស្សនាវីដេអូ ខាងក្រោម ៖