តារាចម្រៀង និងជាម្ចាស់ពានThe Voice Cambodiaរដូវកាលទី១ លោក ប៊ុត សីហា បើទោះទីផ្សារសិល្បៈមិនសូវកក្រើកខ្លាំង ក្រោយពេលបែកធ្លាយព័ត៌មាន អាស្រូវជាបន្តបន្ទាប់ក៏ដោយ តែប្រជាប្រិយភាពរបស់លោកមិនថមថយឡើយ។
កន្លងមកតារាចម្រៀងប្រុសលោក ប៊ុត សីហា បានចេញមុខប្រកាស ដោយទទួលស្គាល់ពីកំហុសឆ្គងរបស់ខ្លួន និងបានសច្ចាជាមួយអ្នកម្តាយជាទីស្រលាញ់ថា លោកឈប់ធ្វើឲ្យម្តាយ-ឪពុកពិបាកចិត្តដូចមុនទៀតហើយពោល គឺ សីហា បានសន្យាកែប្រែរាល់កំហុស ដែលធ្លាប់កើតមាន។
តាមការកត់សម្គាល់រហូតមកដល់ពេលនេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ប៊ុត សីហា ជារឿយៗគេឃើញលោកនៅតែបន្តបង្ហោះសារហាក់មានបញ្ហាមិនសប្បាយចិត្តឡើយ ខណ:នៅថ្ងៃទី២៣ ខែសីហានេះ លោក ប៊ុត សីហា ក៏បានបញ្ចេញសារថ្មី និយាយរឿងឈឺចា..ប់មួយចំនួន ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍។
បើតាមការបង្ហោះភ្ជាប់រូបភាពនៃស្ទីកឃ័របទចម្រៀងមួយលោក ប៊ុត សីហា បានរៀបរាប់ថា «ខ្ញុំគ្មានអ្វីសោះ គ្មានគ្រប់យ៉ាង គ្មានសូម្បីតែកេរ្តិ៍ឈ្មោះ អ្នកក៏ចាកចេញទៅទាំង ដែលកូនកំពុងពេញប៉ៅព្រោះតែអ្នក ខ្ញុំចោលសិល្បៈ ចោលការខិតខំកន្លងមកតាមអ្នក មិនចេញបទថ្មី ក៏ព្រោះតាមអ្នកដើម្បីកូនដល់ ខ្ញុំលែងល្បីលែងមានគ្រប់យ៉ាងអស់រកស៊ីលែងទៅមុខ អ្នកដាក់មេផាយទៅយ៉ាងរលូនដោយទុកកូនចោល។
តារាចម្រៀងលោក ប៊ុត សីហា បាននិយាយទៀតថា ខ្ញុំរៀងហើយស្រីស្អាតអើយខ្ញុំស្តាយក្រោយណាស់ អរគុណម៉ែ និង បងៗដែលជួយមើលថែកូនខ្ញុំ (មេរៀនចងចាំ)។ ទោះបីយ៉ាងគេមិនទាន់ដឹងទេថា នេះគ្រាន់តែអត្ថន័យនៅក្នុងបទចម្រៀង ឬជារឿងជីវិតពិតរបស់លោក ប៊ុត សីហា យ៉ាងណាទេ ខណ:អ្នកគាំទ្រមួយចំនួន បានផ្ញើសារលើកទឹកចិត្តនិងសួរនាំផងដែរ៕