លោកអ្នក បានជ្រាបរួចមកហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ តារាពហុជំនាញខាត់ សុឃីម បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ពីសម្ភាសន៍ជាប់ក្នុងការ ចេញទៅលេង សហរដ្ឋអាមេរិកទាំងគ្រួសារនោះ។
ក្រោយពីសម្ភាសន៍ជាប់នោះ, ថ្មីៗនេះ ខាត់ សុឃីម បានបណ្តើរស្វាមី និងកូនប្រុសស្រីទៅ ប្រទេសអាមេរិកដើម្បីទៅលេងអ្នកម្តាយ ក៏ដូចជាទៅច្រៀង ហើយទីបំផុត អ្នកនាង និងក្រុមគ្រួសារ បានទៅដល់ទីនោះ ប្រកបដោយសុវត្ថិភាពហើយ។
អំឡុងពេលកំពុងស្នាក់នៅសហរដ្ឋអាមេរិកនេះដែរ តារាស្រីអ្នកនាង ខាត់ សុឃីម បានធ្វើឲ្យអ្នកគាំទ្រ និងជនបរទេសជាច្រើនមានការភ្ញាក់ផ្អើលដោយ សារអ្នកនាង នាង បានបង្ហាញភាពក្លាហានជាអ្នកសិល្ប:ដែលពាំនាំអ្វីដែលជារបស់ខ្មែរទៅ
អោយបរទេសបានឃើញ។
ជាក់ស្តែងគេឃើញអ្នក នាងនិងប្អូនស្រី ខាត់ ស្រីវង បានគ្រងឈុតចងក្បិ នហើយរំលេចដោយក្រមាខ្មែរ នៅក្រុងញូយ៉កដែលតំបន់ល្បីផ្អើលអ្នកទេសចរណ៍។
ទន្ទឹមគ្នានោះ អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គ មក៏បានលាន់មាត់សរសើរក្រោយឃើញអ្នកនាងនាំ យកសម្លៀកបំពាក់ដែលច្នៃចេញពីក្រមាខ្មែរយ៉ាងស្រស់ប្រណីតទៅបង្អួតភ្នែកជនបរទេសនៅទីនោះ ។ មិនតែប៉ុណ្ណោះថែមទាំងធ្វើឲ្យជនជាតិបរទេសមួ យចំនួនចាប់អារម្មណ៍ខ្លាំងរហូតពួកគេបាននាំគ្នាសួរនាំពីសម្លៀកបំពាក់ច្នៃពីក្រមាខ្មែរដែលនាងស្លៀ កបង្ហាញទៀតផង។
សូមជម្រាប់ដែរថាក្នុងដំណើរកម្សាន្តនោះតារាពហុជំនាញខាត់ សុឃីម ត្រូវបានអញ្ជើញដើម្បីបង្ហាញ នូវការច្រៀងសម្តែងតាមប្រទេសផ្សេងៗគ្នាគ្រាន់តែទៅដល់អាមេរិកភ្លាម។ បើតាមប្រភពព័ត៌មានឲ្យដឹងថា អ្នកនាង ខាត់ សុឃីម អាចនឹងត្រូវបំពេញការងារសម្តែងរហូតប្រទេស៣ផ្សេងទៀតតាមផែនការគ្រោងទុក។ ចំណែកនៅសហរដ្ឋអាមេរិក ខាត់ សុឃីម ក៏មានគម្រោងចេញសម្តែងតាមរដ្ឋនានានិងដើរកម្សាន្តជួបបងប្អូន និងអ្នកម្តាយព្រមទាំងអាណិកជនខ្មែររស់នៅទីនោះ៕