ចូលរួមរំលែកទុក្ខ! ក្រោយ​ទទួល​ដំណឹង ​តារា​សម្ដែង​ជើង​ចាស់​ លោក​ រិ​ទ្ធិ សារី ​ទទួលមរណភាព, អ្នកស្រី ទ្រី ដាណា ចូល​បច្ច័យ​ចំនួន​ថា…

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា ​តារា​សម្ដែងជើង​ចាស់​លោក​ រិ​ទ្ធិ សារី បាន​ទទួល​មរណភាព​​​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ ខែសីហា ឆ្នាំ​២០២១​​ ក្នុង​វ័យ​៨២​ឆ្នាំ ដោយ​រោគាពាធ​។ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ជា សំនៀង ដែល​ជា​ក្មួយ​របស់​លោក រិ​ទ្ធិ សារី​។​

លោកតា រិ​ទ្ធិ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ច្រើន​ខែ​មកហើយ ខណៈ​ក្រុមគ្រួសារ ​បាន​ខិតខំ​អស់​លទ្ធភាព ដើម្បី​​​ព្យាបាល​លោកតា រួមទាំង​មាន​ជំនួយ​ខ្លះ​ពី​សប្បុរសជន​ជាពិសេស​សិល្បករ​អាជីព ដែល​ធ្លាប់មាន​ការ​គោរព​ស្រឡាញ់​លោកតា​រហូតមក​។ ទោះបីជា​យ៉ាង ណា តារាភាពយន្ត​ជើង​ចាស់​រូបនេះ បាន​លាចាក​លោកហើយ​នៅក្នុង​វ័យ​៨២ឆ្នាំ ដោយ​បន្សល់ទុក​នូវ​ការ​អាឡោះអាល័យ​ពី​ប្រពន្ធ​កូន ស្រប​ពេល​ដែល​ជីវភាព​ខ្វះខាត​គួរឲ្យ​សង្វេគ​។​

លោក រិ​ទ្ធិ សារី គឺ ជា តារា សម្ដែង ជើង ចាស់ មួយ រូប ដែល​បាន ប្រឡូក ក្នុង វិស័យ​សិល្បៈ ភាព យន្ត តាំង ពី ឆ្នាំ ១៩៩០ ដោយ ថត ឱ្យ ផលិត កម្ម ព្រហ្ម មាន ជ័យ នៅ រាជ ធានី ភ្នំពេញ។ ក្រោយ ពី វិស័យ ភាពយន្ត ជួប វិ,,បត្តិ ហើយត្រូវបិទ ជា បន្តបន្ទាប់ នៅ ឆ្នាំ ២០០២ លោក សារី ក៏ សម្រេច ចិត្ត ចាក ចេញ ពី វិស័យ ភាព យន្ត ក្នុង អាយុ ៦១ ឆ្នាំ ដោយ ធ្វើដំណើរ ពី រាជធានី ភ្នំពេញ ទៅ ខេត្ត បាត់ ដំបង ដើម្បី រស់ នៅ​ជុំ ប្រពន្ធ កូន។​

អតីត តារា ភាព យន្ត​រូប នេះ រស់ នៅ ជា មួយ ភរិយា​ទី ២ ដោយ មាន កូន ស្រី​ច្បង​របស់ ប្រពន្ធ ទី ២ ជា អ្នក មើល ថែរក្សា។ ចំណែក ភរិយា របស់ លោក មាន មុខ របរ លក់ បន្លែ នៅ ចិញ្ចើម ថ្នល់ បន្តិច បន្តួច ដើម្បី ដោះ ស្រាយ ជីវភាព។ ពេលនោះ​គេ​នៅ​សម្ដី​របស់លោក​ដែលថា ជីវភាព របស់ លោក មិន ខ្វះ ខាត ធ្ងន់ ធ្ង​រ ពេក ឡើយ គ្រាន់ តែ មិន អាច មាន អាហារ ពេញ បរិបូ​ណ៍ រាល់ ថ្ងៃ ប៉ុណ្ណោះ។

ក្រោយ ពី បាន ទៅ រស់ នៅ ក្នុង ខេត្ត បាត់ ដំបង យូរ ៗ ម្ដង ក៏ មាន ផលិត កម្ម មួយ ចំនួន ដែល បាន ទៅ ថត ភាព យន្ត នៅ ទី នោះ បាន អញ្ជើញ លោក ឱ្យ ទៅ សម្ដែង ខ្លះ ដែរ​(​គ្រា លោក នៅ មាន កម្លាំង ) ។ ដោយ ក្នុង មួយ ថ្ងៃ លោក អាច ទទួល បាន ប្រាក់ ចន្លោះ ពី ១០ ទៅ ២០ ដុល្លារ អាម៉េរិក។​

លោក រិ​ទ្ធិ សារី មាន ស្រុក កំណើត ក្នុង ខេត្ត បាត់ ដំបង ក្នុង ស្រុក មង្គល បូរី ឃុំ​ឫស្សី កោ​ក ភូមិ វត្ត អញ្ចាញ ប៉ុន្តែ បច្ចុប្បន្ន ទី នោះ ត្រូវ បាន ដូរ ឈ្មោះ ជា ខេត្ត បន្ទាយ មាន ជ័យ វិញ ។ មុន​ទទួលអនិច្ចកម្ម លោក រស់ នៅ ក្នុង ភូមិ កន្ទួត សង្កាត់ ក្ដុល ដូន ទាវ ក្រុង បាត់ ដំបង ខេត្ត បាត់ ដំបង ជា មួយ កូន និង ភរិយា ទី ២ របស់ លោក ។​

សិល្បករ​ជើងចាស់​រូបនេះ មានកូន​១០​នាក់ ស្រី៥ ដោយ​លោក​មាន​ប្រពន្ធ​២​។ ប្រពន្ធ ដើម​មាន កូន​៦​នាក់ សុទ្ធតែ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់ និង មានការ ងារ ធ្វើ​សមរម្យ។ ចំណែក​ប្រពន្ធ​ទី​២ មានកូន​៤​នាក់ ហើយ​កូន​ទាំងអស់​ពុំបាន​រៀន ច្រើន​ឡើយ ហើយ​ពួកគេ​មានការ​ងារ​ជា​កម្មករ សំណង់ និង ជាងដែក​។

ក្រោយពីទទួលដំណឹងនេះ អ្នកស្រី ទ្រី ដាណា ថៅកែហាងពេជ្រចិត្តធម៌ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានពោលពាក្យសម្ដែងក្ដីអាណិត ជាមួយនឹងការចូលរួមរំលែកទុក្ខ តាមរយៈសំណេរលើទំព័រហ្វេសប៊ុកខ្លួនថា «អាណិតគាត់ណាស់ តារាសម្ដែងជើងចាស់ រិទ្ធ សារី គាត់បានលាទៅហើយ បន្សល់ទុកតែស្នាដៃសិល្បៈរាប់សិបរឿង​ ក្នុងមួយជីវិតគាត់ មកដល់ឥឡូវ ៨២ឆ្នាំហើយ គាត់ស្គាល់តែសិល្បៈគត់! ជូនពរលោកតា បានទៅកាន់សុគតិភព នាងខ្ញុំចូលរួមរំលែកទុក្ខ ២លានរៀល»៕​

Related posts

Leave a Comment