ភ្ញាក់ផ្អើល​! កំពូល​កីឡាករ​ប្រដាល់​ល្បីឈ្មោះ អេ ភូ​ថង និង វ៉ន វីវ៉ា ពាក់​ស័ក្ដិ​លើ​ស្មា​ក្នុង​ជួរ​មន្ត្រី​យោធា​

​មានការ​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង​ក្រោយពេល​បែកធ្លាយ និង​ត្រូវបាន​ចែករំលែក​យ៉ាង​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នូវ​រូបភាព​ជាច្រើន​សន្លឹករ​បស់​កំពូល​កីឡាករ​ប្រដាល់​ល្បី​ប្រចាំ​ប្រទេស​លោក អេ ភូ​ថង និង វ៉ន វីវ៉ា មាន​តួនាទី​ជា​មន្ត្រី​ក្នុង​ជួរ​កងទ័ព​។​

​តាមរយៈ​រូបភាព​ដែល​ត្រូវបាន​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក គេ​សង្កេតឃើញ​កីឡាករ​ប្រដាល់​លោក អេ ភូ​ថង ស្ថិតក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​មន្ត្រីនគរបាល​ពាក់​ស័ក្ដិ​៤ ចំណែកឯ​សិស្ស​ប្អូន​វ៉ន វីវ៉ា ស្ថិតក្នុង​សម្លៀកបំពាក់​ឯកសណ្ឋាន​មន្ត្រីនគរបាល​ដូចគ្នា​តែ​ពាក់​ស័ក្ដិ​១​ប៉ុណ្ណោះ​។​

​ជាមួយគ្នា​នៃ​ការ​បែកធ្លាយ​រូបភាព​របស់​កីឡាករ​ប្រដាល់​ទាំង​ពីររូប​នេះដែរ បានធ្វើ​ឲ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល និង​ឆ្ងល់​ថា លោក អេ ភូ​ថង និង វ៉ន វីវ៉ា បាន​ចូល​ជា​មន្ត្រី​ក្នុង​ក្របខណ្ឌ​តាំងពី​ពេលណា​?​។ ជុំវិញ​ព័ត៌មាន​នេះដែរ​គេហទំព័រ​Kh Stars មិនអាច​ស្វែងរក​ការសួរនាំ​បន្ថែម​ពី​កំពូល​កីឡាករ​ប្រដាល់​លោក អេ ភូ​ថង និង វ៉ន វីវ៉ា បាន​នៅឡើយ​ទេ​
៕​

Related posts

Leave a Comment