ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Cambododian Idolរដូវកាលទី៤នោះ កញ្ញា ពៅ ស្រីមាស ហៅ មាស នីតា មិនអាចបន្តទៅវគ្គផ្ដាច់ព្រ័ត្រនោះឡើយ ដោយសារតែទទួលបានសំឡេងសារតិចជាងគេ។
ទោះយ៉ាងណា ស្រីស្អា មាស នីតា ហាក់មិនបាក់ទឹកចិត្តឡើយ ពោលគឺនាងនៅតែបង្ហាញភាពរឹងមាំ និងជឿជាក់លើសមត្ថភាពខ្លួនឯង។ តារាស្រី មាស នីតា បានបង្ហោះសាររៀបរាប់ថា នាងខ្ញុំ ពៅ ស្រីមាស ឬមាស នីតា ដែលបងប្អូនស្គាល់ខ្ញុំភាគច្រើន នាងខ្ញុំសូមអរគុណ ដល់ ពុកម៉ែ បងប្អូន ទាំងអស់ដែលបានស្រលាញ់ចូលចិត្ត នាងខ្ញុំរហូតមកដល់ពេលនេះ។
នីតា បន្តទៀតថា ខ្ញុំមានថ្ងៃនេះក៏ដោយសារ បងប្អូនទាំងអស់គ្នាដែល អរគុណ សម្រាប់ទឹកចិត្តដ៏ធំ ដែលបានខំចំណាយទាំងប្រាក់កាសនិងពេលវេលាសម្រាប់ខ្ញុំ សុំទោសណាបងប្អូន សុំទោសពិតមែន តែយ៉ាងណាមិញ ខ្ញុំនឹងខិតខំប្រឹងដុសខាត់បន្ថែមទៀត នឹងរឹតតែខ្លាំងខ្ញុំមិនទន់ជ្រាយទេ។កុំបារម្ភណា ខ្ញុំរឹងមាំគ្រប់គ្រាន់នឹងស៊ូទៅមុខទៀតដើម្បីបងប្អូន ដែលស្រលាញ់នឹងនៅតែលើកទឹកចិត្តខ្ញុំ។
កញ្ញា មាស នីតា និយាយបន្ថែមថា អរគុណពាក្យមើ,លងាយ ជា,,ន់ពន្លិច និងប្រ,,មាថនាងខ្ញុំ ដែលថាខ្ញុំគ្មានសាលារៀនត្រឹមត្រូវ មិនដឹងចេញមកពីណា គ្មានការប្រឡង ដូចគ្នាគេ តែមកដល់ពេលនេះ ខ្ញុំអាចជម្នះបានទាំងអស់ដែលខ្ញុំបានឈានជើងប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក
ហើយបើទោះជាខ្ញុំធ្លា ក់ក៏ខ្ញុំធ្លាក់ក្នុងចំណោមអ្នកខ្លាំងដែរ គឺខ្ញុំខ្លាំង ខ្ញុំស្រលាញ់ បងប្អូនទាំងអស់គ្នា។ក្នុងនោះដែរក៏មានអ្នក គាំទ្របានបង្ហាញការលើកទឹកចិត្តនិងសរសើរចំពោះសមត្ថភាពនិងភាពរឹងមាំរបស់ មាស នីតា ផងដែរ។
អ្វីជាការចាប់អារម្មណ៍ទៀតនោះ ក្រោយធ្លាក់ចេញពីកម្មវិធីនេះរួចមក, ម្ចាស់បទCoverដ៏ល្បី«ផ្លូវណាទៅផ្ទះម៉ែក្មេក»រូបនេះ ទទួលបានឱកាសការងារជាបន្តបន្ទាប់ ដោយថតសម្អាងការ ក្នុងឈុតកូនក្រមុំមើលទៅសឹងមិនស្គាល់ ហើយពិតជាប្លែកភ្នែកខ្លាំងណាស់។
ជាក់ស្ដែង កាលពីថ្ងៃទី២៣ ខែសីហា មាស នីតា ថតឲ្យ សម្អាងការ«មង្គលឧត្តមសំអាងការ»។ ដោយឡែក នៅថ្ងៃទី២៥ ខែសីហា នេះ នាង បានថតឲ្យ «ប្រែកាយសាឡន»។ តាមរយៈការថតឲ្យសម្អាងការនេះ អ្នកគាំទ្រឃើញហើយ លាន់មាត់សរសើរថា «ចែនីតាថតសម្អាងឲ្យបងមែន ប៉ុន្តែបានស្លៀកឈុតស្អាតហើយបានលុយទៀត ពេលថតរួច ទាស់តែការងារសម្អាងហត់បន្តិចមែន,
ទោះមិនបានពានតែប្អូននីតាមិនបាក់ទឹកចិត្តទេហើយស្លៀកចឹងស្អាតណាស់, អរគុណបងៗខាងប្រែកាយសាឡនដែលបានប្រែកាយអ្នកម្តាយខ្ញុំស្អាតប្លែកតែម្តង, បងនីតាស្អាតជាងទេពធីតាទៀត»៕