ប្រិយមិត្តមួយចំនួន ទំនងជាបានជ្រាបរួចមកហើយថា កញ្ញា ប៉ូគឹមថេង សុធីតា មានកម្ពស់ ១,៧៥ ម៉ែត្រ ទម្ងន់ ៥៥ គីឡូក្រាម និងមានទំហំទាំងបី ៣៤/២៤/៤០ បានគ្រងតំណែងជាម្ចាស់មកុដនៃការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២១ (Miss Grand Cambodia 2021)។
ដោយឡែកថ្មីៗនេះ អ្វីជាការចាប់អារម្មណ៍នោះ ស្របពេលការប្រកួតជ្រើសរើស Miss Grand Cambodia ឆ្នាំ២០២២ កំពុងដំណើរការ ហើយទទួលការរិះ,,គន់ពីមហាជន ពាក់ព័ន្ធទៅនឹងឈុតតំណាងក្រុងចំនួន២(បាវិត និងប៉ោយប៉ែត) បង្ហាញពីល្បែងនោះ ស្រាប់តែនៅមុននេះបន្តិច កញ្ញា ប៉ូគឹមថេង សុធីតា បានបង្ហោះសារមួយ ធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង។
ក្នុងសារនោះ កញ្ញា ប៉ូគឹមថេង សុធីតា បានប្រកាស ស្លៀកស ពាក់ស ហូបអាហារបួស ព្រមទាំងសមាធិ រយៈពេលមួយសប្ដាហ៍ ដោយចាកឆ្ងាយពីទូរស័ព្ទ ព្រមទាំងប្រព័ន្ធ Social media គ្រប់យ៉ាង បន្ទាប់ពីផ្ទេរម្កុដចប់ នោះ។
Miss Grand Cambodia 2021 រូបនេះ បានបញ្ជាក់ដូច្នេះថា «បន្ទាប់ពីផ្ទេរម្កុដចប់ នាងខ្ញុំសុធីតា និងស្លៀកស ពាក់ស ហូបអាហារបួស ព្រមទាំងសមាធិ រយៈពេលមួយសប្ដាហ៍ ដោយចាកឆ្ងាយពីទូរស័ព្ទ ព្រមទាំងប្រព័ន្ធ Social media គ្រប់យ៉ាង សង្ឃឹមថា បងៗដែលមានបំណងទាក់ទងប្អូនសម្រាប់ការងារ ជួយទុកពេលវេលាអោយប្អូនបានសម្រាកមួយសប្ដាហ៍ផង អោយប្អូនបានសម្រាក និងមានឱកាសបានទទួល កុសលផលបុណ្យ ពីព្រះពុទ្ធ ព្រធម៌ ព្រះសង្ឃផង ដោយក្តីគោរពពីនាងខ្ញុំ សុធីតា»។
តាមរយៈនេះ អ្នកលេងបណ្ដាញសង្គម បានបង្ហាញការគាំទ្រនាងគ្រប់គ្នា ដោយពួកគេ លើកឡើងថា «ស្រឡាញ់ចូលចិត្តប្អូនធីតា, ស្រឡាញ់ចូលចិត្តប្អូនធីតា, ស្រលាញ់បងណាស់ស្រលាញ់ត្រង់ចរិតបង, នេះហើយជាមូលហេតុដែលខ្ញុំស្រឡាញ់Qneen, ពិតជាល្អណាស់ queen ដែលធ្វើបែបនេះសូមអោយបានសេចក្ដីសុខសេចក្ដីចម្រើនផុតពីរោគទាំងពួង…..»៕