ឪខ្លា កូនខ្លា ! គ្រាន់​តែ​ឃើញ​កូនប្រុសទាំង ៣ របស់ឧកញ៉ា ព្រាប សុវត្ថិ ធ្វើ​ឲ្យ​មហាជន​គ្រប់គ្នា​សរសើរមិនដាច់ពីមាត់ថា….

មហាជនក្មេងចាស់ប្រុសស្រីជាច្រើនប្រាកដជាបានដឹងមកហើយពីភាពល្បីល្បាញមានឈ្មោះបោះសំឡេងរបស់ឧកញ៉ា ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រុស ព្រមទាំងជាអ្នកជំនួញមួយរូបនៅក្នុងប្រទេសកម្ពុជា​​។ លើសពីនោះ ក្រុមគ្រួសាររបស់ឧកញ៉ា ព្រាប សុវត្ថិ ក៏ត្រូវបានមហាជនគ្រប់ស្រទាប់សរសើរមិនដាច់ពីមាត់ និង លើកយកមកធ្វើជាគំរូពីជីវិតរស់នៅឯកជនយ៉ាងមានសុភមង្គលថែមទៀតផង។

យ៉ាងណាមិញ បើក្រឡេកមកមើលកូនប្រុសទាំង ៣ របស់ឧកញ៉ា ព្រាប សុវត្ថិ ដែលកំពុងតែឈរលើវិស័យសិល្បៈដូចជាលោកនោះ ក៏ហាក់មានសន្ទុះយ៉ាងខ្លាំមិនចាញ់ឪពុកឡើយ ដូចពាក្យចាស់ពោលថា «ឪខ្លា កូនខ្លា» នោះឯង។

ជាក់ស្តែង កូនប្រុសទាំង ៣ របស់ឧកញ៉ា ព្រាប សុវត្ថិ ដែលមានដូចជា សុវត្ថិ សិរីវុឌ្ឍ សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ មិនតែត្រឹមទទួលបានប្រជាប្រិយភាពលើការច្រៀងប៉ុណ្ណោះទេ តែអ្នកទាំង ៣ ក៏មានមុខមាត់ស្រស់សង្ហារកាត់ទៅរកឪពុកម្តាយ និង មានចំណេះដឹង ព្រមទាំងអត្តចរិតល្អថែមទៀតផង។

ក្នុងនោះដែរ មហាជនអ្នកគាំទ្រ ជាពិសេសហ្វេននារីៗមិនតិចនោះទេ បានលួចមានចិត្តស្រឡាញ់លើកូនប្រុសទាំង ៣ របស់ឧកញ៉ា ព្រាប សុវត្ថិ ដោយសារតែកំលោះទាំង ៣ រូបនេះ មានមុខមាត់ស្រស់សង្ហា មានសមត្ថភាពលើផ្នែកសិល្បៈទាំងការច្រៀង រាំ និពន្ធទំនុកច្រៀង និង ភ្លេង ព្រមទាំងបានក្លាយជាតារាម៉ូឌែល។

ជាងនេះទៅទៀតអ្វីដែលកាន់តែធ្វើឱ្យនារីៗចាប់ក្រសែភ្នែកកាន់តែខ្លាំងទៀតនោះ បើនិយាយពីជីវិតឯកជនក្នុងក្រុមគ្រួសារវិញ កូនប្រុសទាំង ៣ របស់ឧកញ៉ា ព្រាប សុវត្ថិ គឺជាកូនល្អ គោរពចាស់ទុំ ឪពុកម្តាយ សម្តីពីរោះពិសា ព្រមទាំងជួយការងារគ្រប់គ្រប់មុខជំនួយផ្សេងៗជំនួសឪពុកម្តាយថែមទៀតផង៕

Related posts

Leave a Comment