អីយ៉ា​ ស្ងាត់ៗ ! រចនា រ៉ាវាឌី ចាប់ដៃ ប៉ែន ភ័ក្ត្រសុភារិទ្ធ ធ្វើ​រឿង​មួយ​នេះ​…

កន្លងមក «ប្រជាប្រិយ» ធ្លាប់បានជម្រាបរួចមកហើយ ពីមុខជំនួញក្រៅសិល្បៈរបស់តារាសម្តែងមានប្រជាប្រិយភាព កញ្ញា រចនា រ៉ាវាឌី ដោយនាងនាំចូលផលិតផលថែសម្រស់ពីប្រទេសកូរ៉េ និង មានលក់សម្លៀកបំពាក់តាមអ៊នឡាញផងនោះ។

យ៉ាងណាមិញ នៅថ្ងៃទី​ ២៦ ខែសីហា ឆ្នាំ ២០២២ នេះ តារាស្រីវ័យ ២២ ឆ្នាំ រូបនេះ បានពង្រីក និង បង្កើនរបររកស៊ីមាននៅក្នុងដៃបន្ថែមទៀតហើយ ដោយកញ្ញា រចនា រ៉ាវាឌី បានសម្ពោធហាងលក់សម្លៀកបំពាក់ថ្មីមានយីហៅថា «TM Homme by Rachana» ដែលនាំចូលសម្លៀកបំពាក់បុរសនារីជាច្រើនប្រភេទ។

ហាងសម្លៀកបំពាក់ «TM Homme by Rachana» របស់កញ្ញា រចនា រ៉ាវាឌី នេះដែរ​ ក៏មានការចូលរួមសហការពីដៃគូផ្សេងទៀត ក្នុងនោះរួមមានតារាសម្តែងប្រុស ប៉ែន ភ័ក្ត្រសុភារិទ្ធ ក៏ជាម្ចាស់ភាគហ៊ុនម្នាក់ដែរ៕

Related posts

Leave a Comment