ស្អាត​ញាក់​ ! ហេង កែវនីតា ជះសម្រស់ក្មេងខ្លាំង អ្នកគាំទ្រស្រឡាំងកាំង ចំហរ​មាត់​គ្រប់​គ្នា​ថា​…..

មិនត្រឹមតែមានឈ្មោះបោះសំឡេងប៉ុណ្ណោះទេ ហេង កែវនីតា ត្រូវបានគេចាត់ទុកជាពិធីការិនីដែលមានសម្រស់ស្រស់ស្អាតមិនធម្មតាដែរ ដោយឃើញថានាងតែងបង្ហាញរូបភាពលេងស្ទីលតែងខ្លួនស្អាតប្លែកៗ ធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា។

ម៉្យាងវិញទៀត បច្ចុប្បន្ន ហេង កែវនីតា វ័យកាន់តែច្រើនឈានទៅមុខហើយ តែមើលទៅសម្រស់របស់ពិធីការិនីរូបនេះ កាន់តែស្រស់ស្អាត និង ទាក់ទាញខ្លាំងឡើង។

ជាក់ស្ដែងថ្មីៗនេះ ហេង កែវនីតា កាន់តែធ្វើឱ្យមហាជនលាន់មាត់សរសើរខ្លាំងពីរូបសម្រស់របស់នាង ដែលបានបញ្ចេញរូបភាព ៣ សន្លឹក តុបតែងខ្លួនរំលេចសម្រស់ទាំងដងខ្លួន មុខមាត់ ស្រស់ស្អាតផូរផង់ខ្លាំង ដែលអាចប្រៀបទៅនឹងក្មេងស្រីទើបពេញវ័យអ៊ីចឹង។

រូបភាពទាំងនេះដែរ ត្រូវបានមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមធ្វើការចែករំលែក និង បញ្ចេញមតិសរសើរមិនដាច់ពីមាត់ចំពោះរូបសម្រស់ដ៏ក្មេងជាងវ័យរបស់ពិធីការិនីរូបនេះគ្រប់គ្នាផងដែរ៕

Related posts

Leave a Comment