Baifern និយាយចេញពីមាត់ច្បាស់ៗ បើអាចជ្រើសរើសបាន នាងនឹងយកបុរសបែបនេះមកធ្វើជាប្តី

កន្លងមកតារាសម្ដែងស្រីស្រស់ Baifern Pimchanok តែងត្រូវបានមហាជនអ្នកគាំទ្រចាប់ផ្គូរផ្គងជាមួយនឹងអ្នកនេះអ្នកនោះមិនសូវដាច់ឡើយ តែយ៉ាងណាតារាស្រីរូបនេះក៏នៅតែអះអាងគ្រាន់តែជាពាក្យចចាអារាមប៉ុណ្ណោះ។ ជាក់ស្តែងគឺនាងពិតជានៅ Single ពិតប្រាកដមែន ពុំទាន់មានទំនាក់ទំនងជាមួយនឹងអ្នកណាម្នាក់ឡើយ។

ដោយឡែក ថ្មីៗនេះ ផ្ដល់បទសម្ភាសក្នុងកម្មវិធី V25 Series 5G Launch Event តារាស្រីរូបនេះក៏បានចេញទម្លាយពីរឿងរ៉ាងបេះដូងរបស់ខ្លួនផងដែរ។ ក្នុងនោះតារាស្រី Baifern ក៏បាននិយាយច្បាស់ៗពីលក្ខណៈបុរសដែលនាងពេញចិត្ត និង ចង់បានជាគូនាពេលអនាគត។

តាមរយៈការផ្ដល់បទសម្ភាស តារាស្រីរូបនេះបានទម្លាយថា ៖ «ប្រសិនបើនាងអាចជ្រើសរើសបាន នាងនឹងយកបុរសក្រៅរង្វង់សិល្បៈមកធ្វើជាគូជីវិត ដោយហេតុថា បើសិនជាជ្រើសរើសអ្នកដែលនៅក្នុងរង្វង់សិល្បៈដូចគ្នានោះនឹងពុំសូវមានពេលវេលាទាំងសងខាង។ ដូចនេះ ដើម្បីកុំឱ្យមានភាពរញ៉េរញ៉ៃសុខចិត្តជ្រើសរើសអ្នកនៅក្រៅសិល្បៈវិញ»៕

Related posts

Leave a Comment