ជារឿយៗ តារាស្រី Vill Wannarot តែងតែធ្វើឱ្យមហាជនចាប់ក្រសែភ្នែកទៅលើរូបនាង មិនថារូបសម្រស់ សមត្ថភាពការសម្តែងនោះទេ ជាពិសេសរឿងរ៉ាវស្នេហាជាមួយតារាសម្តែងប្រុសរូបសង្ហាលោក Jespipat តែម្តង ដែលកំពុងតែផ្អែមល្ហែម បារម្ភហួងហែងគ្នា ធ្វើឱ្យមហាជនលួចច្រណែនថែមទៀតផង។
ដោយឡែក បើក្រឡេកទៅមើលពីអតីតកាលរបស់កំពូលតារាស្រីរូបនេះ មុននឹងនាងទទួលបានស្នេហ៍ពិត នាងក៏ធ្លាប់រងរឿងអាស្រូវស្នេហាជាមួយបុរសសង្ហាដល់ទៅ ១០ រូបឯណោះ។ បុរសសង្ហា ១០ រូប នោះរួមមាន ៖
១. លោក Mike Pirat
២. លោក Bie Sukrit
៣. លោក Pong Nawat
៤. លោក Ken Phupoom
៥. លោក Fluke The Star
៦. លោក Pop Pitcherpat
៧. លោក Mark Prin
៨. លោក Tono
៩. លោក Nadech
១០. លោក Nichkhun
គួរបញ្ជាក់ផងដែរថា បុរសសង្ហាទាំង ១០ រូប សុទ្ធសឹងតែធ្លាប់មានរឿងអាស្រូវថាមានទំនាក់ទំនងជាមួយតារាស្រី Vill Wannarot ទាំងអស់ តែចុងក្រោយទំនាក់ទំនងរវាងបុរស ១០ រូបនេះ ក៏បានបញ្ចប់ទៅវិញ ដោយអ្នកខ្លះចេញមុខមកបញ្ជាក់ថា ត្រឹមជាការសម្តែងរឿងជាមួយគ្នា ខ្លះទៀតថាគ្រាន់តែជាមិត្តនឹងគ្នាតែប៉ុណ្ណោះ។ បច្ចុប្បន្ននេះ តារាស្រីខាងលើ កំពុងតែមានទំនាក់ទំនងជាមួយនឹងតារាប្រុស Jespipat ដែលកំពុងតែស្អិតរមួតបេះមិនចេញនោះទេ៕