អ្នកតាមដានព័ត៌មានសិល្បៈមួយចំនួន ច្បាស់ជាបានស្គាល់រួចមកហើយនូវតារាសម្ដែងស្រីវ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ដោយជារឿយៗនាងតែងតែ បង្ហាញសម្រស់ជាមួយនឹងការលេងខ្លួនមិនកំណាញ់សោះឡើយ។
និយាយពីជីវិតគូវិញ ស្រីស្អាត អៀ ម៉េងលិ ទើបតែប្រកាសបែកជាមួយគូស្នេហ៍របស់ខ្លួន ជាបុរសរូបសង្ហា និងជានិស្សិត ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌា នោះ។ ដោយឡែក ចំពោះទំនាក់ទំនងទូទៅ ស្រីស្អាតរូបនេះ បញ្ជាក់ថា បើអ្នកណាធ្វើល្អដាក់នាង នាងនឹងធ្វើល្អដាក់វិញនោះ។
ជាក់ស្ដែង ថ្មីៗនេះ អូនម៉ី បានបង្ហោះរូបថត១សន្លឹក អមដោយសារបញ្ជាក់ដូច្នេះថា «តាំងពីកើតមក គឺខ្ញុំជាមនុស្សបែបនេះ ចរិតត្រង់ទៅត្រង់មក ច្បាស់ៗ សម្ដីអាក្រក់ខ្លះហើយក៏រាងឈ្លើយបន្តិចដែរ ចូលចិត្តលេងសើចច្រើនដើម្បីអោយជីវិតមានន័យ តែខ្ញុំស្មោះត្រង់នឹងមនុស្សដែលស្មោះត្រង់នឹងខ្ញុំដូចគ្នា
ខ្ញុំមិនដែលគិតទៅច្រណែនជីវិតរបស់អ្នកណាទេ រាប់អានជាមួយគ្នាក៏អោយអស់ពីចិត្ត ឃើញអីនិយាយប្រាប់ហ្នឹង មិនចូលចិត្តលាក់។ ខ្ញុំទម្លាប់ប្រដៅខ្លួនឯងថា បើអ្នកណាមកល្អដាក់ខ្ញុំ ខ្ញុំក៏តបស្នងដោយបេះដូង»។
តាមរយៈនេះ មានការលើកឡើង និងសរសើរនាងថា «កុំគិតច្រើនឣីធ្វើឣោយសប្យាយបានល្អ, ចិត្តដូចខ្ញុំអ្វីម្ល៉េះ និយាយត្រង់មិនចេះកុហក, ចរិតដូចខ្ញុំដែរ តែខ្ញុំមិនហាយសូដូចបង, បងដឹងហើយ អូនលិសន្ដានចិត្តបងដឹង, ស្អាតណាស់My idol»៕