នៅក្នុងរាត្រីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ នេះ ជាវេលាដែលធ្វើឱ្យមហាជនអ្នកតាមដានគាំទ្រកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ មានការរំភើបចិត្ត និងបង្ហាញការអបអរសាទរខ្លាំង ខណៈកម្មវិធីបានស្វែងរកឃើញនូវម្ចាស់ជ័យលាភីប្រចាំរដូវកាលថ្មីនេះហើយ គឺបានទៅលើ លោក លីម តិចម៉េង។
ជាមួយគ្នានោះ បើនិយាយចំពោះបេក្ខភាព នាង ដាវីន ក៏ជាគ្រាប់ពេជ្រមួយរូបនៃកម្មវិធី ដ្បិតតែលោកពុំបានឈ្នះពានរង្វាន់មែន ប៉ុន្តែរូបលោកក៏ទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនមិនតិចនោះដែរ គឺចាប់តាំងពីវគ្គប្រឡងកន្លងទៅ ជាពិសេសក្នុងរាត្រីផ្ដាច់ព្រ័ត្រនេះ លោក ពិតជាឆក់បានចិត្តមហាជនឱ្យឈ្លក់វង្វេងខ្លាំង ខណៈបង្ហាញសមត្ថភាពមានភាពលេចធ្លោមិនធម្មតានោះដែរ។
ពិតណាស់ ខណៈនេះដែរ ឃើញថាមហាជនលើបណ្ដាញសង្គមមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន កំពុងតែបង្ហាញការស្រឡាញ់ពេញចិត្តគាំទ្រខ្លាំងចំពោះបេក្ខភាពដែលមានសមត្ថភាពលេចធ្លោរូបនេះផងដែរ៕