ក្រោយ​របូត​ពាន​, ម៉ៃ សុគន្ធ ទាញ​មូលហេតុ​ដ៏​ពិសេស​មួយ​ ធ្វើ​ឲ្យ​ ភិ​ទិ ក្លាយ​ជា​តួ​រង ដោយសារតែ​…

កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol​រដូវ​កាល​ទី​៤ បាន​រក​ឃើញ​ម្ចាស់​ពាន​ហើយ គឺ​បាន​ទៅលើ​កំលោះ​តូច លីម តិច​ម៉េង ខណៈ​អ្នកគាំទ្រ​បេក្ខជន​ជើង​ខ្លាំង ថុល សុ​ភិ​ទិ បាន​ត្រឹម​ខកចិត្ត​ប៉ុណ្ណោះ។


គេ​សង្កេត​ឃើញ​ថា​ បេក្ខជន ថុល សុ​ភិ​ទិ តែងតែ​ធ្វើ​បានល្អ ច្រៀង​បាន​ពីរោះ ឆ​..​ក់​យក​បេះដូង​អ្នក​ស្ដាប់ នៅក្នុង​វគ្គ​Live Show​រហូត​ឈាន​ដល់​ជាប់​Top 1​ជា​បន្តបន្ទាប់​។ តែ​ក្រោយមក ស្រាប់តែ​ប្រជាប្រិយភាព​លោក​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាពិសេស​នៅ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះ ដោយ​ធ្លាប់តែ​ជាប់​Top 1 Top 2​ធ្លាក់​មក​ត្រឹម​Top 3​នោះ​។​

ជុំវិញ​ការ​ធ្លាក់​ប្រជាប្រិយភាព រហូត​របូត​ពាន​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ត្រូវបាន​តារាចម្រៀង ម៉ៃ សុគន្ធ បាន​លើក​ហេ​តុ​ផល​ថា «​ដំបូង​គ្រប់គ្នា​ប្រាកដជា​គិត​ច្បាស់​ណាស់​ថា ភិ​ទិ ជា​តួឯក​ជាពិសេស ហ្វេ​ន នារីៗ ប៉ុន្តែ​បន្ទាប់ពី​លេចចេញ​តួឯក​ស្រី​ម្នា​ក់មក បានធ្វើអោយ ហ្វេ​ន ស្រីៗ​មួយចំនួនធំ​ខកចិត្ត​យ៉ាងខ្លាំង​


(​សិល្បៈ កំពុង​ទាញ​ប្រជាប្រិយ មិនគួរ​ភិ​ទិ ឆាប់​បង្ហាញ​តួឯក​ស្រី​ពេក​សោះ មើល​គំរូ​លោក​ព្រាប សុវត្ថិ តើ​គាត់​លាក់​រឿងនេះ​យូរ​ប៉ុណ្ណា​ទើប​បង្ហាញ​) ដែល​ធ្វើអោយ​ហ្វេ​នៗ​បែរមក​គាំទ្រ និង​បាក់ចិត្ត​ស្រឡាញ់​ទៅលើ តួរង តិច ម៉េង វិញ​បូក​រួមទាំង​ការ​ក្រមិចក្រមើម​របស់គាត់ និង សំឡេង ដែល​កម្រ​រកបាន​រប​ស់គា​ត់ ធ្វើអោយ​គាត់​ក្លាយទៅជា​តួឯក​នៅ​ភាគ​បញ្ចប់​នេះ​ទៅវិញ ដំបូង តួឯក តែ​ភ្លេចខ្លួន​មួយ​ភ្លែត ចុងបញ្ចប់​ក្លាយជា តួរង​អបអរសាទរ អាយ​ដូ​ល​តូច តិច​ម៉េង​»​។​

គួរ​បញ្ជាក់​ថា ស្រប​ពេល​ប្រជាប្រិយភាព​កំពុងតែ​ហក់​ឡើង​ខ្លាំង​នោះ បេក្ខជន ថុល សុ​ភិ​ទិ បាន​បង្ហាញ​ភាព​ស្និទ្ធស្នាល​ជាមួយ​តារា​ចម្រៀង​ល្បីឈ្មោះ​ម្នាក់ រហូត​ត្រូវ​បាន​គេ​សង្ស័យ​ពី​ទំនាក់ទំនង​ស្នេហា​របស់​ពួកគេ​ទៀត​ផង។

បន្ថែម​លើ​នេះ​ កៀក​ដល់​វគ្គផ្ដាច់ព្រ័ត្រ​ ឪពុក​របស់​បេក្ខជន​រូប​នេះ បាន​ចេញ​មុខការ​ងារ​កូនប្រុស នៅ​ពេល​គេ​និយាយ​មិនល្អ​នោះ ទើប​អ្នកគាំទ្រ​ដឹង​ច្បាស់​ថា បេក្ខជន​លេចធ្លោ​រូប​នេះ ជា​កូន​មន្ត្រី​ធំ មិន​មែន​ មាន​ប្រវត្តិ​កម្សត់​ដូច​បេក្ខជន​ដទៃ ពិសេស បេក្ខជន លីម តិច​ម៉េង ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ នោះ​ឡើយ៕

Related posts

Leave a Comment