ណុប បាយ៉ា​រិ​ទ្ធ និយាយ​បែបនេះ​, ស៊ឹម ច័ន្ទ​ពន្លឺ យក​ដៃ​ស្ទាប​ទ្រូង​ ខំ​ទប់ទឹក​ភ្នែក ខណៈ​កន្លង​មក ​លោក​ធ្លាប់​បកស្រាយ​រួច​​​ហើយ​ថា… (​មាន​វីដេអូ​)

និយាយ​ដល់​ការ​ប្រឡង​ដំបូង​ក្នុង​វគ្គ​Judge Audition បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ ស្ថិត​ក្នុង​អាយុ​២៩​ឆ្នាំ មកពី​ខេត្ត​តាកែវ ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​បទ​ចម្រៀង​ជា​ភាសា​អង់គ្លេស​ បូករួម​ទាំង​រូបរាង​សង្ហា​ទៀត​នោះ​ ធ្វើ​ឲ្យ​លោកគ្រូ​ពេទ្យ​រូប​នេះ ទាក់ចិត្ត​មនុស្ស​ស្រី​មិន​តិច​នាក់​នោះ​ទេ។

ស្រប​ពេល​មាន​ការ​លង់​នឹង​សម្រស់​គ្រូពេទ្យ​ជាច្រើន នា​ពេលនោះ បែរ​ជា​មាន​អ្នកខ្លះ មិន​ពេញចិត្ត ចោទ​ថា គ្រូពេទ្យ​រូប​នេះ ជា​វៀតណាម ជា​ចេក ​ជាដើម ទាំង ដែល​ពេល​ប្រឡង​កម្មវិធី The Voice​នៅ​ប្រទេស​វៀតណាម​​ រូបលោក បាន​ប្រាប់​ច្បាស់​ៗ​ហើយ​ថា ជា​ជនជាតិ​កម្ពុជា ហើយ​ក្នុង​ការ​ឡាយ​កន្លងមក ក៏បាន​បញ្ជាក់​រួចហើយ​ថា លោក​សុំា​អស់ហើយ​រឿង​ស្រី​បោក បើ​ថា​សួរ​ចេក មិន​ចេក​អត់​ដឹង​ទេ​។ នេះ​ចង់​បញ្ជាក់​ថា លោកគ្រូ​ពេទ្យ​មិនមែន​ចេក​នោះទេ។

បន្ទាប់ពី​មានការ​រិះ,,គន់​រួចមក លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍​រូប​នេះ នៅតែ​បន្ត​ធ្វើ​បាន​យ៉ាង​ល្អ​ពី​មួយ​វគ្គ​ទៅមួយ​វគ្គ​រហូត​ឈាន​ដល់​វគ្គ​Live Show នៅតែ​ទទួល​បាន​សំឡេង​បោះឆ្នោត​ច្រើន​ពី​ទស្សនិកជន​ដដែល​។ ការ​ជាប់​ម្ដង​ហើយ​ម្ដងទៀត​នោះ ត្រូវ​បាន​អ្នក​មិន​ពេញចិត្ត​មួយ​ចំនួន​ថា ជាប់​ដោយសារ​ខ្សែ ដោយសារ​រូបរាង​សង្ហា​ ជាដើម។​

ត្រង់​ចំណុច​នេះ លោកគ្រូ​ពេទ្យ ស៊ឹម ច័ន្ទ​ពន្លឺ​ក៏បាន​បកស្រាយ​យ៉ាង​ក្បោះក្បាយ​រួចហើយ​ថា បើ​មាន​ខ្សែ​ពិតមែន​នោះ លោក​មិន​មក​ប្រឡង​នោះ​ទេ ចេញ​ច្រៀង​យក​តែម្ដង។ ទោះជា​លោកគ្រូ​ពេទ្យ​ធ្វើការ​បកស្រាយ​យ៉ាង​ចិត្ត​ត្រជាក់​ជា​បន្តបន្ទាប់​យ៉ាងណា ក៏​សំឡេង​នៃ​ការរិះ,,គន់​នៅតែ​បន្ត​។​

ជាក់ស្ដែង ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍​រូប​នេះ ច្រៀង​ពីរោះ ធ្វើបាន​ល្អ​ជាង​វគ្គ​មុនៗ​ទៅទៀត តែ​ក្នុង​គំនិត​អ្នក​ស្អប់ នៅតែ​យល់ថា មិន​ពីរោះ​ដដែល ចេះតែ​ជាប់​ដល់​វគ្គ​នេះ កើតជា​ដើម​នោះ។

ងាក​មក​គណៈកម្មការ ណុប បា​យ៉ា​រិ​ទ្ធ យល់​ច្បាស់​ពី​ចំណុច​នេះ ពេល​ស៊ឹម ច័ន្ទ​ពន្លឺ បកស្រាយ​ចម្រៀង​៣​បទ​ជាប់​គ្នា​ចប់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នោះ​ លោក ក៏បាន​លើក​សរសើរ​ដល់​បេក្ខជន​រូប​នេះ ថា​ពិតជា​ធ្វើ​បាន​យ៉ាង​អស្ចារ្យ​ក្នុង​ចម្រៀង​៣​បទ​នេះ។

បន្ថែម​លើ​នេះ ​ណុប បា​យ៉ា​រិ​ទ្ធ បាន​​លើក​ទឹកចិត្ត និង​ទទូច​អង្វរ​ដល់​មហាជន​ដូច្នេះ​ថា «​ឱកាស​នេះ ខ្ញុំ​ចង់​និយាយ​ថា ពន្លឺ គាត់​បាន​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ ផ្ដល់​កម្លាំងចិត្ត​ឲ្យ​គាត់​ផង គ្រាន់តែ​បេក្ខជន​ធម្មតា នៃ​កម្មវិធី​តែប៉ុណ្ណោះ ប្រជាជន​កម្ពុជា​យើង​ទាំង​អស់គ្នា ក្រែង​ស្រឡាញ់​គ្នា​ដូចគ្នា​មែន​អត់? ហេតុអ្វី​បាន​ត្រូវ​ដាក់​សម្ពាធ​គាត់

ខ្ញុំ​ពិតជា​សរសើរ សរសើរ​អស់ពី​ទឹកចិត្ត ដែល​បេក្ខជន​ម្នាក់​នេះ​មានចិត្ត​អត់ធ្មត់ មានចិត្ត​ពុះពារ​ជាមួយ​ក្ដី​ស្រមៃ​ខ្លួនឯង ដោយ​មិន​តប​ជាមួយ​នឹង​ការ​ប៊ូ​លី ក៏ដូចជា​ការប្រ,,មាថ​ផ្សេងៗ ប៉ុន្តែ​ពេលនេះ​ម៉ោង​នេះ បេក្ខជន​ពន្លឺ បាន​បញ្ចេញ​សមត្ថភាព​ហើយ អញ្ចឹង​ប្រជាជន​ទូទាំង​ប្រទេស​ជា​អ្នក​សម្រេច​លទ្ធផល ហើយ​បងប្អូន​នៅ​ទីនេះ​ជា​កសិណសាក្សី​ជាមួយ​នឹង​សមត្ថភាព​របស់​ប្អូន

បើ​សិន​ពន្លឺ​មាន​សមត្ថភាព​គ្រប់គ្រាន់ គឺជា​ជោគវាសនា​របស់​គាត់ ប៉ុន្តែ​ខ្ញុំ​ចង់​យក​សំឡេង​ខ្ញុំ ក្នុងនាម​ជា​គណៈកម្មការ​មួយរូប​នៅ​ក្នុង​ថ្ងៃនេះ សុំ​អង្វរ​ចិត្ត​ដល់​បងប្អូន​ទាំង​អស់គ្នា ប្រសិនបើ​មានរឿង​អ្វី​កើតឡើង ពេញចិត្ត ឬ​មិន​ពេញចិត្ត សុំ​ទុក​ក្នុង​ចិត្ត​ហើយ​វិនិច្ឆ័យ ហើយ​ជំនួស​មកវិញ​នូវ​វប្បធម៌​ខ្មែរ​ដ៏​ល្អ​ប្រសើរ គឺ​ការ​លើកទឹកចិត្ត ការ​ផ្ដល់​ជា​មតិ​ស្ថាបនា​ផ្សេងៗ​…»​។​

ងាក​មក​ចាប់អារម្មណ៍​លោកគ្រូ​ពេទ្យ​សម្បូរ​ស្នេហ៍ ស៊ឹម ច័ន្ទ​ពន្លឺ ពេល​លោក ណុប បា​យ៉ា​រិ​ទ្ធ ផ្ដល់​យោបល់​លើកទឹកចិត្ត​ជាមួយ​សម្ដី​ដ៏​ចាក់​ដោត​នោះ រូបលោក​ពិតជា​រឹងមាំ​ខ្លាំង​ណាស់ ខំ​យកដៃ​ស្ទាប​ទ្រូង ទប់ទឹក​ភ្នែក​មិន​ឲ្យ​ស្រក់​ហូរ ដើម្បី​ទាមទារ​ការ​អាណិត​ឡើយ ខណៈ​អ្នកគាំទ្រ​មួយ​ចំនួន​ស្ដាប់ហើយ ឃើញ​ហើយ ​ស្រក់​ទឹកភ្នែក​ជំនួស​នោះ។

តាមរយៈ​សម្ដី​ដ៏​មុត​ស្រួច​របស់​គណៈកម្មការ ណុប បា​យ៉ា​រិ​ទ្ធ អម​ដោយ​ភាព​អត់ធ្មត់ ខំ​ទប់ទឹក​ភ្នែក​ពី​សំណាក់ បេក្ខជន ស៊ឹម ច័ន្ទ​ពន្លឺ ធ្វើ​ឲ្យ​មហាជន​ជាច្រើន បាន​សម្ដែង​ការ​អាណិត ស្រឡាញ់ និង​សរសើរ​ដល់​លោកគ្រូ​ពេទ្យ ស៊ឹម ច័ន្ទ​ពន្លឺ រូប​នេះ​ជា​ខ្លាំង។ ក្នុង​នោះ ​ពួកគេ ក៏បាន​សរសើរ​ដល់​ពាក្យពេចន៍​ដ៏​រសើប និង​មានន័យ របស់​លោក ណុប បា​យ៉ា​រិ​ទ្ធ ផង​ដែរ៕


Related posts

Leave a Comment