មុនពេលរកឃើញម្ចាស់ពានCambodian Idolរដូវកាលទី៤នោះ, កាលពីប៉ុន្មានថ្ងៃមុន នៅលើបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំងទៅលើជីវិតឯកជនរបស់តារាចម្រៀងហង្សមាស ពេជ្រ សូលីកា ខណៈមានចចាម អារ៉ាមជាច្រើននិយាយតៗគ្នាថា អ្នកមេម៉ាយកូនមួយរូបនេះ កំពុងមានទំនាក់ទំនងស្នេហាជាមួយបេក្ខជនថុល សុភិទិ។
តាមរយៈពាក្យចចាម អារ៉ាមនោះ ធ្វើឲ្យអ្នកមេម៉ាយ ពេជ្រ សូលីកា ហាក់បន្ទោសខ្លួនឯងយ៉ាងខ្លាំង។ នាង បានបង្ហោះសារហាក់ដូចមានការឈឺចាប់ និងបន្ទោសខ្លួនឯងនៅលើបណ្ដាញសង្គម ក្រោយមើលឃើញថា ប្រជាប្រិយភាពរបស់ ថុល សុភិទិ ហាក់ធ្លាក់ចុះ។
ជុំវិញទំនាក់ទំនងជាមួយបេក្ខជន Cambodian Idol ថុល សុភិទិ តារាចម្រៀង ពេជ្រ សូលីកា បានបញ្ជាក់ច្បាស់ៗថា គ្រាន់តែជាយល់ច្រឡំ ហើយនាងបានទទូចអង្វរដល់មហាជន មានការស្រលាញ់ និងគាំទ្របេក្ខជន ថុល សុភិទិ ដូចកាលពីមុនវិញ។
ទោះពេជ្រ សូលីកា មានការបកស្រាយរួចហើយក៏ពិតមែន ក៏នៅតែមានមន្ទិលមួយចំនួនជុំវិញរឿងនេះដដែល។ ដោយហេតុនេះហើយ ទើប ពេល ស្លៀកឈុតកូនក្រមុំ-កំលោះឲ្យសម្អាងការហង្ស ជាមួយ ពេជ្រ សូលីកា នោះ ថុល សុភិទិ បានធ្វើការបញ្ជាក់ជាថ្មីជម្រះមន្ទិលមហាជន។
បង្ហោះភ្ជាប់ជាមួយរូបថតក្នុងឈុតកូនកំលោះ-ក្រមុំជាមួយជាច្រើនសន្លឹក នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ ថុល សុភិទិ បានបញ្ជាក់ដូច្នេះថា «រូបថតអនុស្សាវរីយ៍ ជាមួយបងស្រី ពេជ្យ សូលីកា បងប្អូនឈប់យល់ច្រលំទៀតទៅខ្ញុំ និង គាត់ គ្រាន់តែជា បងប្អូន ស្គាល់គ្នា ធម្មតា ឈប់ថា ឈប់ ស្ដី ទៀតទៅណា អរគុណ»៕