លោកអ្នក បានជ្រាបរួចមកហើយថា ក្រោយពីរកឃើញម្ចាស់ពានរង្វាន់Cambodian Idol រដូវកាលទី៤ ភ្លាមៗនោះ តារាចម្រៀង លោក ម៉ៃ សុគន្ធ បានចេញមុខវិភាគពីមូលហេតុ ដែលធ្វើឲ្យបេក្ខជនជើងខ្លាំង ថុល សុភិទិ ធ្លាក់ពីតួឯក មកតួរង ដោយសារតែមនុស្សស្រីម្នាក់។
លើសពីនេះ ទំព័រហ្វេសប៊ុក «វិភាគកុន : Academic Film Criticism» បានធ្វើការវិភាគបន្ថែមយ៉ាងលម្អិតជុំវិញរឿងនេះ ជាមួយនឹងការលើកសរសើរចំពោះ មតិយោបល់របស់តារាចម្រៀង ម៉ៃ សុគន្ធ ផងដែរ។
ទំព័រហ្វេសប៊ុកខាងលើ បានរៀបរាប់ដូច្នេះថា «ចំណុចល្អ ដែលខ្ញុំចូលចិត្តពូគន្ធ គឺ រាល់លើកពេលដែលគាត់និយាយសាច់ការ គឺ តម្លៃតាក់តិចនៃគំនិតខ្លឹមសារបង្កប់គួរឱ្យពិចារណាក្នុងវោហារស័ព្ទគាត់គឺមានចំណុចល្អគួរឱ្យពិចារណាខ្ពស់។
ហើយចំណុចនេះ ពូគន្ធនិយាយមានហេតុផលខ្លះដែរ..តើអ្នកដឹងទេ?? វិថីសិល្បៈវាខុសពីវិថីដែលយើងបើកបរយានជំនិះ ព្រោះវិថីទៅរកស្ថានតារា គឺវាឆ្ពោះទៅលើ។ ចូរអ្នកចងចាំថា វិថីនេះទាល់តែងងឹតបំផុត ទើបដឹងថា នរណាមានពន្លឺជាងគេ។
ហើយពេជ្រដែលកំពុងត្រៀមច្នៃក្លាយជាតារា ស្នេហា គឺជាអម្រែក ដែលទាញស្លាប ជនមានក្តីស្រមៃមិនអោយហោះបានខ្ពស់.. មិនមែនមានន័យថា ស្នេហាធ្វើឲ្យមនុស្សបរាជ័យឡើយ តែបុគ្គលល្បីៗជាច្រើនផ្តើមវិថីតារាពេលខ្លួន Single មានអត្រាជោគជ័យខ្ពស់ជាង.។
ពាក្យបងស្រឡាញ់សយ មួយម៉ាត់របស់ភិទិអំឡុងកាលនោះ ធ្វើឱ្យហ្វេនរាប់សែននាក់ចាប់អារម្មណ៍កំលោះសង្ហាម្នាក់នេះ និងប្រសិទ្ធិនាមថា សយ តែប្រជាប្រិយភាពហាក់ទាញបន្តិច នៅពេលដែលសយមែនទែនត្រូវបានចេញមុខ។ (កុំថាឡើយអា.ស្រូវស្នេហា សួរហ្វេននារីៗណាហ៊ានវោៗទៅអោបថើបអាយដលសយវ៉ៃប៉ោងមុខ)។
_ Judge សុខសីឡាលីន បាននិយាយតាំងពី Semi final ថាមិនទាន់ជោគជ័យកុំទាន់មានស្នេហាឱ្យសោះ! ដូចក្តាមស្រែច្រៀងថា ស្នេហ៍នាំចង្រៃអួយនាំចង្រៃ….មិនខុសពីព្រះសម្មាសម្ពុទ្ធ,ទ្រង់បានធ្វើការសម្រេចចិត្តដ៏ធំមួយកាលពីជាង២ពាន់ឆ្នាំមុននេះដើម្បីគោលដៅ ដោយព្រះបរមក៏ជ្រើសផ្លូវចាកចេញដែរ ទើបសម្រេចការត្រាស់ដឹង។
បើយើងក្រឡេកមើល ពានអូស្ការពិភពលោក វិញ កន្លងទៅច្រើនទសវត្សតែងមានមានបណ្ដាសាមួយតែងពោលថា :YOU GET N∆KED YOU GET NOMINATED; បើអ្នកមានស្នេហា ឬ រៀបការ ពានអូស្ការកម្របានលើអ្នកនោះណាស់! ចូរចាំថាផ្លូវនៃក្តីស្រមៃរបស់ជនមានទេពកោសល្យចង់ឆ្ពោះវិថីជាតារាមុននឹងបើកចិត្តគិតគូរលើពាក្យថា ស្នេហា ត្រូវខំសម្រេចក្តីសុបិនឱ្យជោគជ័យសិន ជីវិតនេះគ្មានទេពាក្យថា ការយឺតពេលឡើយ។ ដោយក្តីគោរពពី..Zin»៕