កាន់តែក្តៅ​​ ! លោក គួច ខេវិន ថាកម្មវិធី Miss Grand កម្ពុជា​ ដូចប្រឡងរើសស្រី…..

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ហាក់ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីលោក គួច ខេវិន បានបង្ហោះសារពន្លះកម្មវិធី Miss Grand Cambodia ថាមិនមែនប្រឡងជ្រើសរើសនារីសុភាពថ្លៃថ្នូរ តែបែរជាដូចការប្រជែងជ្រើសរើសស្រីសោភានី ឬនារីពេស្យាចារទៅវិញ។

លោក គួច ខេវិន បានបង្ហោះសាររៀបរាប់លើគណនីហ្វេសប៊ុកនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ នេះថា ៖ «រស់នៅក្នុងសង្គមប្រជាធិបតេយ្យពិតជាមានសេរីភាពយ៉ាងពេញបរិបូរ រហូតពេលខ្លះវាហូរហៀរទៅជាអនាធិបតេយ្យទៅវិញ ក៏មិនដឹង? តួយ៉ាងដូចជាការប្រជែងរើស Miss Grand (សុភាពនារីថ្លៃថ្នូរប្រកបដោយកិត្តិគុណ) តែវាទៅជាវង្វេងវង្វាន់ដូចជាការប្រជែងជ្រើសរើសស្រីសោភិនី ឬ នារីពេស្យាចារទៅវិញ??? ព្រោះវាមើលទៅដូចជាអាសអាភាស និង អាណាចា ហួសហេតុពេកកន្លង ឃើញហើយវាក្តៅសាច់ រត់ទៅជុះអាចម៍ ៣ ដងនៅតែមិនទាន់បាត់ខ្ពើម ក្លៀកគគ្រិក គ្រលៀនកាន់ស្នឹមរបស់មីនាងៗហ្នឹង លែងចង់ស៊ីបាយម៉ាអាទិត្យ?»។

ផលិតករដ៏ល្បីឈ្មោះរូបនេះបានបន្តទៀតថា ៖ «តើកូនចៅអ្នកណា ខ្ញុំសែនអនិច្ចា ជីដូនជីតានាងៗណាស់មិនគួរយកកេរ្តិ៍យកខ្មាសមកឱ្យពួកនាងៗជាន់បន្ថោកបែបនេះសោះ? ចូរនាងទាំងហងអើយ គិតផងចុះថាមានសុភាពនារីខ្មែរច្រើនអនេកដែលស្អាតទាំងរូប ល្អទាំងចរិយា ជាបញ្ចពិតកណ្យាណី តែគេមិនមកចូលប្រជែងជាមួយពួកនាងទេ ព្រោះគេមិនឱ្យប្រឡាក់កិត្តិស័ព្ទរបស់នារីខ្មែរ ជាមួយនឹងពួកនាងៗ! យល់???»។

រឿងរ៉ាវមួយនេះបានកើតឡើងបន្ទាប់ពីកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2022 បានបណ្ដោយឱ្យបេក្ខជនប៉ុន្មានរូបស្លៀករ៉ូបរាត្រីសមោសរបញ្ចេញភាពសិចស៊ីខ្លាំងមើលទៅមិនសមសម្យ ដោយកន្លងមកក៏មានផ្ទុះការរិះគន់ពីមហាជនដែរទាក់ទងនឹងឈុតទាំងនោះ៕

Related posts

Leave a Comment