ក្រោយ​ចប់កម្មវិធីប្រឡង​ ណាន វីសារ ទម្លាយអារម្មណ៍ពិត ដែល​មាន​ចំពោះ ស៊ឹម ច័ន្ទពន្លឺ និង មាស នីតា​ ថាជា​….

និយាយចំពោះ លោក ណាន វីសារ ក៏ជាកំពូលបេក្ខភាពជើងខ្លាំងមួយរូបនៃកម្មវិធី Cambodian Idol រដូលកាលទី ៤ ផងដែរ ដោយទទួលបានការស្រឡាញ់ពេញពីមហាជនអ្នកគាំទ្រមិនតិចនោះទេ ជាមួយនឹងការរួមដំណើរក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ ដែលអាចមានឱកាសឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រផងដែរ។

ពិតណាស់ ដ្បិតតែបេក្ខភាពរូបនេះ មិនមានឱកាសឈានដល់វគ្គកំពូលចុងក្រោយ ប៉ុន្តែរូបលោកក៏បានក្លាយជាអាលដលក្នុងដួងចិត្តមហាជនអ្នកគាំទ្រជាច្រើនជាមួយនឹងសមត្ថភាពដ៏ខ្លាំងរបស់លោកផងដែរ។

ដោយឡែក ថ្មីៗនេះ ក្រឡេកទៅចាប់អារម្មណ៍បណ្ដាញសង្គម ណាន វីសារ ខណៈពេលកម្មវិធី Cambodian Idol រដូលកាលទី ៤ បានបញ្ចប់ដោយរលូន លោកក៏បានបង្ហោះសារទម្លាយនូវអារម្មណ៍របស់ខ្លួនចំពោះបេក្ខភាពដែលជាមិត្ត និង ដៃគូប្រឡង ២ រូប គឺ កញ្ញា មាស នីតា និង លោក ស៊ឹម ច័ន្ទពន្លឺ ដែលបង្ហាញការសរសើរ និងក្ដីស្រឡាញ់ខ្លាំងចំពោះអ្នកទាំងពីរផងដែរ។

ក្នុងនោះ ណាន វីសារ បានរៀបរាប់ថា ៖ «ខ្ញុំសូមអរគុណសម្រាប់ការស្រឡាញ់ ការបារម្ភយកចិត្តទុកដាក់យ៉ាងពិតប្រាកដពីបងទាំង ២ ពន្លឺ ខ្ញុំពិតជាសប្បាយចិត្តនឹងចូលរួមត្រេកអរដែលពុកម៉ែបងប្អូន និង មហាជនជាច្រើន បានមើលឃើញពីការប្រឹងប្រែង ភាពអំណត់អត់ធ្មត់របស់បងកន្លងមក បងតែងតែផ្តល់តម្លៃចំពោះមនុស្សជុំវិញខ្លួន នីតា បងគឺមនុស្សស្រីដែលរឹងមាំ និង មានក្តីស្រឡាញ់យ៉ាងធំ…ខ្ញុំស្រឡាញ់បងទាំង ២»៕

Related posts

Leave a Comment