កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោកCambodian Idolរដូវកាលទី៤ បានបញ្ចប់ទៅដោយរលូន កាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ ដោយរកឃើញម្ចាស់ពាន គឺបានទៅលើបេក្ខជន លីម តិចម៉េង មកពីខេត្តកំពង់ចាម។
ពេលកម្មវិធីមិនទាន់បញ្ចប់នោះ គេសង្កេតឃើញថា ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា មានការតុបតែងខ្លួនដ៏ស្រស់ស្អាត ជាមួយសម្លៀកបំពាក់គ្មានជាន់គ្នានោះឡើយ ដោយមើលជ្រុងណាក៏ឃើញស្អាតដែរ។
ដោយឡែក ពេលកម្មវិធីលំដាប់ថ្នាក់ពិភពលោកខាងលើ បានបញ្ចប់ទៅនោះ, នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ អ្នកនាង ឱក សុគន្ធកញ្ញា បានទម្លាយកម្រងរូបថតរបស់ខ្លួនពេលធ្វើគណៈកម្មការជាច្រើនសន្លឹក អមដោយពាក្យពេចន៍អរគុណជាច្រើន។
បង្ហោះភ្ជាប់ជាមួយរូបថតដ៏ស្រស់ស្អាតនោះ កំពូលតារាចម្រៀងស្រីលំដាប់ប្រទេសរូបនេះ បានពោលពាក្យថា «នាងខ្ញុំ ឱក សុគន្ធកញ្ញា សូមថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ ពីសំណាក់ពុកម៉ែ បងប្អូន មកលើរូបនាងខ្ញុំ ព្រមទាំងក្រុមការងារគ្រប់រូប ទាំងនេះហើយគឺជាកម្លាំងចិត្តសម្រាប់យើងទាំងអស់គ្នា ក្នុងការបំពេញកាតព្វកិច្ច។
អរគុណដល់ក្រុមការងារគ្រប់ជាន់ថ្នាក់ លោកគ្រូភ្លេង បងៗក្រុមបច្ចេកទេស និងក្រុមការងារជាច្រើនរូបទៀត ដែលបានលះបង់កម្លាំងកាយ និងចិត្ត តស៊ូពុះពារឆ្លងការងារជាមួយគ្នា ទាំងសប្បាយផង ហត់ផង លាយលំគ្រប់រសជាតិក្នុងរដូវកាលមួយនេះ។
អ្វីដែលមិនអាចភ្លេចបាននោះ អរគុណទៅដល់ អ្នកដែលនៅពីក្រោយភាពស្រស់ស្អាត ពីមួយវគ្គទៅមួយវគ្គ របស់ ឱក សុគន្ធកញ្ញា។ សម្លៀកបំពាក់ដោយSophol Tailor and order amoxil 500mg Fashion – Nob Dane SamAngkar – sophal_man – អូនទូច, ផាត់មុខដោយ: Maha Virak Make Up Artist, ធ្វើសក់ដោយ: SreyDa Hairstyles, ថតរូបដោយ: Maha Virak Make Up Artist – Nob Dane SamAngkar – chamrong – Kara Pictures។ ពួកគាត់គ្រប់រូបបានបំពេញកាតព្វកិច្ចបានល្អឥតខ្ចោះ ជាមួយនឹងភាពឆ្លាតវៃ រឹងមាំ មុះមុត និងច្នៃប្រឌិត របស់គាត់រៀងៗខ្លួន។
ជាចុងក្រោយ នាងខ្ញុំ ចង់ប្រាប់ថា ក្តីស្រឡាញ់អ្នកទាំងអស់គ្នា គឺជាថាមពលពិសេស។ អរគុណនូវការស្រឡាញ់ចូលចិត្តមកលើរូបនាងខ្ញុំ និងក្រុមការងារ សូមឲ្យបងប្អូនជួបប្រទះតែសេចក្តីសុខ សុខសុវិត្ថិភាព គ្រប់ពេលវេលា គ្រប់ទីកន្លែង ជៀសឆ្ងាយពីជំងឺកាចសាហាវ»៕