ពេជ្រ សូលីកា បង្ហាញអារម្មណ៍​រំភើប​ទៅ ភិទិ​ ទោះមិន​បាន…..​

ប្រិយមិត្តបានស្គាល់ហើយ ម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី ៤ នេះគឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង ដែលលទ្ធផលមួយនេះ បានធ្វើឱ្យទស្សនិកជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនមានសេចក្ដីពេញចិត្ត និង បាននាំគ្នាចូលរួមអបអរសាទរដល់ តិចម៉េង យ៉ាងច្រើនផុសផុល។

យ៉ាងណាមិញទន្ទឹមនឹងជ័យជម្នះរបស់ម្ចាស់ពានថ្មី ប៉ុន្ដែមហាជនមួយចំនួនក៏បានចូលរួមសោកស្ដាយចំពោះបេក្ខជន ៣ រូបផ្សេងទៀត រួមមាន នាង ដាវីន, ថុល សុភិទិ និង លោកគ្រពេទ្យសង្ហា ស៊ីម ច័ន្ទពន្លឺ ព្រោះថាអ្នកទាំង ៣ ក៏ជាបេក្ខជនដ៏លេចធ្លោ ព្រមទាំងមានសមត្ថភាពរៀងៗខ្លួន។

ងាកមកបេក្ខជន ថុល សុភិទិ វិញ ដ្បិតថាលោកមិនអាចដណ្ដើមបានជ័យលាភីលេខ ១ ក៏ពិតមែន ប៉ុន្ដែ ភិទិ ទទួលបានក្ដីស្រឡាញ់ និង ការគាំទ្រពីមហាជនជាច្រើន។ ក្នុងនោះគេឃើញអ្នកម៉ាក់កូន ១ ពេជ្រ សូលីកា ក៏បានបង្ហោះ Fb Story ដ៏រំភើបមួយជាការលើកទឹកចិត្តដល់ ថុល សុភិទិ ថា ៖ «U win in our heart @rea_mon» ដែលមានន័យថា អ្នកឈ្នះក្នុងបេះដូងពួកយើង។

ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា កន្លងមក ពេជ្រ សូលីកា តែងអះអាងថានាង គឺជាអ្នកគាំទ្រ ភិទិ ម្នាក់ ហើយបើទោះបីជា ភិទិ មិនអាចលើកពាន Cambodian Idol រដូវកាលទី ៤ នេះក៏ដោយ ប៉ុន្ដែនៅក្នុងចិត្តអ្នកគាំទ្រ ភិទិ គឺឈ្នះបាត់ទៅហើយ៕

Related posts

Leave a Comment