ភ្ញាក់​ផ្អើល​ ! ​ចប់កម្មវិធីប្រឡង​ភ្លាម​ ថុល សុភិទិ និយាយពី លីម តិចម៉េង និង Idol ២ រូបទៀត គឺ….

ប្រិយមិត្តបានស្គាល់រួចមកហើយនូវម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ គឺបានទៅលើបេក្ខជនមកពីខេត្តកំពង់ចាម លីម តិចម៉េង កាលពីរាត្រីវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២ កន្លងទៅ។

ទន្ទឹមនឹងជ័យជម្នះរបស់ លីម តិចម៉េង ក៏មានបេក្ខជន ៣ រូបផ្សេងទៀតដែលពុំទទួលបានជោគជ័យគឺ ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ ប៉ុន្ដែទោះជាបែបនេះពួកគេព្រមទទទួលយកលទ្ធផលមួយនេះដោយក្ដីពេញចិត្ត ថែមទាំងអបអរ តិចម៉េង ចេញពីចិត្តស្មោះទៀតផង ព្រោះថាទំនាក់ទំនងរវាងពួកគេទាំង ៤ ហាក់ស្អិតល្មួតនឹងគ្នាខ្លាំងប្រៀបដូចបងប្អូន ជាពិសេស ភិទិ និង តិចម៉េង ពួកគេទាំងពីរជាមិត្តល្អនឹងគ្នាជិត ១០ ឆ្នាំមកហើយ។

ថ្មីៗនេះ ថុល សុភិទិ បានចេញមកបង្ហោះសារលើហ្វេសប៊ុកនិយាយពីទំនាក់ទំនងរបស់ខ្លួន និង Idol ៣ រូបទៀតថា ៖ «កម្រងរូបភាពអនុស្សាវរីយ៍ ជាការចងចាំដ៏អស្ចារ្យរបស់ខ្ញុំជាមួយមិត្តភាពជិត ១០ ឆ្នាំរបស់ខ្ញុំជាមួយ តិចម៉េង , សម្រាប់ បងពន្លឺ និង ដាវីន ពួកយើងទើបស្គាល់គ្នាពិតមែន តែពួកយើងបានផ្តល់ភាពកក់ក្តៅទៅគ្នាយ៉ាងល្អ»។

ក្នុងនោះ ភិទិ ក៏បានបន្ថែមទៀតថា ៖ «សូមអរគុណពុកម៉ែបងប្អូនដែលតែងតែគាំទ្រដល់ខ្ញុំបាទ ភិទិ ហើយបានផ្តល់ស្នាមញញឹម និង ក្តីស្រឡាញ់មករូបខ្ញុំ»៕

Related posts

Leave a Comment