កែវ ចាន់និមល កាន់តែថ្នមខ្លួន ខណៈដែល​ ពពោះកូនទី ២ ជិត​….

ភ្លេចៗត្រចៀកនៅខ្វះតែជាង ៣ ខែទៀតប៉ុណ្ណោះ ពិធីការិនីសម្បូរដោយសំនួនវោហារចាក់ទឹកមិនលិច អ្នកនាង កែវ ចាន់និមល បានឃើញមុខកូនប្រុសក្នុងផ្ទៃនេះ ខណៈពេលនេះអ្នកនាងបានពពោះកូនទី ២ នៅក្នុងផ្ទៃប្រមាណជិត ៦ ខែហើយ។

មុនទទួលបានចំណងដៃកូនប្រុសក្នុងផ្ទៃ កែវ ចាន់និមល និង ស្វាមី មានកូនស្រីធំពេញវ័យម្នាក់អាយុ ១១ ឆ្នាំរួចទៅហើយពីចំណងអាពាហ៍ពិពាហ៍របស់ពួកគេ។ ពេលនេះទំហំផ្ទៃពោះរបស់ពិធីការិនី កែវ ចាន់និមល កាន់តែខ្ទាតធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយនាងក៏ចាប់ផ្ដើមចេះថ្នមខ្លួន ដោយលែងសូវទទួលការងារមមាញឹកដូចកាលពីមុនទៀតហើយ លើសពីនេះទៅទៀត អ្នកម៉ាក់សម័យថ្មីរូបនេះក៏លែងសូវហ៊ានពាក់ស្បែកជើងកែងខ្ពស់ៗទៀតដែរ។

ក្នុងរយៈពេលដកឃ្លាពីការងារនោះ ពិធីការិនីដ៏ល្បីល្បាញខាងលើ បានដឹកដៃគ្នា ព្រមទាំងកូនស្រីបណ្ដូលចិត្ត ធ្វើដំណើរកម្សាន្តទៅកាន់ទឹកដីសហរដ្ឋអាមេរិកជាច្រើនសប្ដាហ៍ ជាមួយនឹងការប្រើប្រាស់ជីវិតយ៉ាងរីករាយ និង ស៊ីវិស័យបំផុត។

ទន្ទឹមនឹងនោះ កែវ ចាន់និមល ក៏ត្រូវបានស្វាមីកាន់តែស្រឡាញ់យកចិត្តទុកដាក់ទ្វេដងផងដែរ ជាពិសេសពេលទំហំផ្ទៃពោះកាន់តែខ្ទាតធំ ស្វាមីតារាស្រីរូបនេះកាន់តែមើលថែតាមយកចិត្តភរិយាសឹងមិនចន្លោះឡើយ ដែលធ្វើឱ្យអ្នកគាំទ្រលួចសរសើរពីសំណាងតារាស្រីរូបនេះជាខ្លាំង៕

Related posts

Leave a Comment