នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២២ នេះ មហាជននិយមតាមដានវិស័យប្រកួតដើរម៉ូដ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយតារាសម្តែង និង ចម្រៀង លោក បញ្ញា សិទ្ធ បានបង្ហើបឱ្យដឹងថា លោក និង Miss Grand Cambodia 2020 កញ្ញា លីវ ជីលី នឹងទៅចូលរួមប្រកួតកម្មវិធី Miss & Mister Celebrity International 2022 នៅប្រទេសម៉ាឡេស៊ី។
ក្នុងនោះ លោក បញ្ញា សិទ្ធ បានសរសេររៀបរាប់ឱ្យដឹងថា ៖ «បើខ្ញុំបាទ បញ្ញា សិទ្ធ និង កញ្ញា លីវ ជីលី ទេវី ទៅប្រឡងកម្មវិធី Miss & Mister Celebrity International 2022 នៅប្រទេសម៉ាឡេស៊ីយ៉ាងម៉េចដែរ? ពួកយើងនឹងតំណាងឱ្យប្រទេសកម្ពុជាទៅប្រឡងនៅប្រទេសម៉ាឡេស៊ី ចំនួន ២០ ប្រទេសរួមគ្នា ១៩-២៦ ខែធ្នូ ២០២២ ខាងមុខនេះ! Coming soon Chily Tevy ជីលី ទេវី»។
ក្រោយពីការបង្ហោះសារនោះហើយ មហាជនអ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរសាទរ និង បានជូនពរដល់លោក បញ្ញា សិទ្ធ និង កញ្ញា លីវ ជីលី ក្នុងការចូលរួមប្រកួតនាពេលខាងមុខនេះផងដែរ៕