ក្រោយឃើញរូបថត លីម តិចម៉េង ជិះឡានជាមួយ ថន លក្ខិណា មហាជនក៏លើកឡើងថា…

ដូចមហាជនបានឃើញមកហើយថា ក្រោយពីបានក្លាយទៅជាម្ចាស់ពានរង្វាន់កម្មវិធី Cambodian Idol រដូវកាលទី ៤ ហើយនោះ លីម តិចម៉េង ហាក់កំពុងតែមមាញឹកយ៉ាងខ្លាំង ដោយមានការអញ្ជើញចូលរួមជាតារាចម្រៀងច្រៀងក្នុងកម្មវិធីតូចធំជាច្រើន ជាបន្តបន្ទាប់។

យ៉ាងណាមិញ នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ កញ្ញា ថន លក្ខិណា ដែលជាពិធីការិនីក្នុងកម្មវិធីប្រកួតចម្រៀងខាងលើនេះ ក៏បានបង្ហោះរូបរួមគ្នានឹង លីម តិចម៉េង ដោយភ្ជាប់សារថា អ្នកទាំង ២​ នឹងរួមការងារនឹងគ្នាក្នុងកម្មវិធីមួយឆាប់ៗខាងមុខនេះដែរ។

អ្វីដែលមហាជនចាប់ភ្លឹកនោះ បើមើលឈុតសម្លៀកបំពាក់របស់អ្នកទាំង​ ២ វិញ គឺជាឈុតបានបង្ហាញកាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីតាំងពីថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២២ មកម្ល៉េះ ពោលគឺ រូបនោះបានថតតាំងពី លីម តិចម៉េង មិនទាន់ប្រកាសក្លាយទៅជាម្ចាស់ជ័យលាភីនៅឡើយ។ តែក្នុងរូបភាព ពិធីការិនីស្រស់សោភា និង ម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ ក្មេងវ័យខាងលើ មើលទៅពិតជាស្និទ្ធស្នាលគ្នាខ្លាំង រហូតកញ្ញា ថន លក្ខិណា ឱ្យ លីម តិចម៉េង ធ្វើដំណើរក្នុងឡានជាមួយនាង ហើយចំណុចនេះដែរ មហាជនក៏លើកឡើងថា កញ្ញា ថន លក្ខិណា ពិតជារៀមច្បងមានសន្តានចិត្តល្អ មិនឆ្មើងឆ្មៃ ដោយឱ្យសិស្សប្អូនរួមដំណើរក្នុងឡានជាមួយនាងបែបនេះ។

ជាការពិតណាស់ មិនមែនតែ លីម តិចម៉េង នោះទេ ដែលកញ្ញា ថន លក្ខិណា បានបង្ហាញក្តីស្រឡាញ់ រាប់អាននោះ ពោលគឺសូម្បីតែបេក្ខភាពផ្សេងៗទៀត ក៏កញ្ញា ថន លក្ខិណា បានបង្ហាញភាពស្និទ្ធស្នាល និង មើលទៅរាប់អានពួកគេដូចជាបងប្អូនដែរ៕

Related posts

Leave a Comment