សុន ស្រីពេជ្រ មានឈ្មោះមេម៉ាយមែន​ តែ តស៊ូរៀនរហូតដល់….

មហាជន ក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀង សុន ស្រីពេជ្រ បានជ្រាបហើយថាពីជីវិតឯកជន និង រឿងរ៉ាវស្នេហារបស់អ្នកនាង ដោយត្រូវបានគេចាត់ទុកជាតារាស្រីដែលមានជីវិតគូមិនសមប្រកបនោះឡើយ ដែលបានជួបប្រទះនឹងស្នេហ៍បែបបាក់ម្ដងហើយម្ដងទៀត។

យ៉ាងណាមិញ បច្ចុប្បន្នបន្ទាប់ពីបានបែកបាក់ស្វាមី និង ជាប់ឈ្មោះជាអ្នកមេម៉ាយកូន ២ ដែលត្រូវមានបន្ទុកចិញ្ចឹមកូនៗតែម្នាក់ឯង តែមិនដែលចុះចាញ់នឹងព្រេងវាសនា ឬ ព្រហ្មលិខិតឡើយ ដោយនាងនៅតែអាចងើបឈរយ៉ាងរឹងមាំ ហើយបានតស៊ូជម្នះក្នុងដំណើរជីវិតដ៏លំបាកនេះ ព្រោះនាងមានកូនៗជាកម្លាំងចិត្ត និង ជាខ្នងបង្អែក ធ្វើឱ្យនាងមិនដែលរួញរាចិត្តនោះ និង បានចាប់ផ្ដើមសាងជីវិតថ្មីយ៉ាងស្រស់ស្រាយរីករាយ។

ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រ ហាក់ចាប់អារម្មណ៍ភ្ញាក់ផ្អើលខ្លាំង ព្រមទាំងបង្ហាញការសាទរចំពោះតារាស្រីរូបនេះគ្រប់គ្នា ក្រោយពីបានឃើញអ្នកនាងបង្ហាញរូបភាពទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញមួយយ៉ាងគួរឱ្យសរសើរ។

នេះបើតាម​ សុន ស្រីពេជ្រ បានបង្ហោះរូបភាពនៃសកម្មភាពថតទទួលសញ្ញាបត្រជាមួយគ្រួសារ និង កូនៗ ដោយភ្ជាប់ជាមួយសាររៀបរាប់ថា ៖ «នាងខ្ញុំជានិស្សិតថ្នាក់អនុបណ្ឌិត ជំនាន់ ៨ វគ្គទី ២ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជាមហាវិទ្យាល័យមនុស្សសាស្រ្ត និង វិទ្យាសាស្រ្តនយោបាយ ជំនាញរដ្ឋបាលសាធារណៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ :
– សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសជាតិនៅលើមាគ៌ាបានសុខសន្តិភាពរហូតដល់ពេលបច្ចុប្បន្ន។
– កូនអរគុណលោកឪពុក និង អ្នកម្តាយ ដែលបានផ្តល់កំណើតឲ្យកូនព្រមទាំងចិញ្ចឹមបីបាច់ថែរក្សាកូន ផ្តល់នូវសេចក្តីស្រឡាញ់ យកចិត្តទុកដាក់ថែរទាំយ៉ាងល្អ លោកទាំងពីរបានឲ្យកូនសិក្សារៀនសូត្រពេញលេញ និង បានអប់រំឲ្យដើរតាមគន្លងធម៌ធ្វើអ្វី ជឿអ្វីដែលត្រឹមត្រូវ។
– សូមអរគុណលោកសាស្ត្រាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ឥន្រ្ទវិជ្ជា (UI) ហើយក៏សូមចូលរួមអបអរសាទរដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ាដែលទទួលបាននូវកិត្តិយសថ្នាក់បណ្ឌិត អនុបណ្ឌិតទាំងអស់ និង សូមជូនពរ សូមមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់កិច្ចការងារ សូមអរគុណ»។

ទន្ទឹមនឹងនោះដែរ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានបង្ហាញការអបអរសាទរ និង ស្ងើចសរសើរចំពោះ តារាចម្រៀងស្រីរូបនេះ គ្រប់គ្នាផងដែរ៕

Related posts

Leave a Comment