បើគិតមកដល់ពេលនេះរយៈពេលជាច្រើនឆ្នាំមកហើយ ដែលកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានសាងចំណងស្នេហ៍រៀបការនឹងភរិយា គឺអ្នកនាង ផល្លី ដែលពេលនេះគឺជាម្ចាស់ប្រ៊េនម៉ាកទឹកអប់ល្បីឈ្មោះនាំចូលពីប្រទេសបារាំង Or Brand។ មកដល់ពេលនេះលោកឧកញ៉ា ខេមរៈ សិរីមន្ត និង ភរិយា ក៏ទទួលបានចំណងដៃកូនប្រុសស្រីចំនួន ៣ នាក់ហើយដែរ។
បើក្រឡេកទៅមើលកូនប្រុសស្រីទាំង ៣ នាក់ របស់លោកឧកញ៉ា ខេមរៈ សិរីមន្ត វិញ គិតមកដល់ឆ្នាំ ២០២២ នេះ កូនប្រុសច្បងឈ្មោះ ខេមរៈ មន្តស្នេហ៍ មានអាយុ ៩ ឆ្នាំ កូនស្រីទី ២ មានឈ្មោះ ខេមរៈ មន្តស្ត្រី អាយុ ៥ ឆ្នាំ និង កូនស្រីពៅមានឈ្មោះ ខេមរៈ មន្តរាជិនី អាយុ ៣ ឆ្នាំ ហើយដែរ។
ថ្មីៗនេះ ដោយមានការសាកសួរជាច្រើនពីមហាជន ថាតើកូនៗរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ត រៀននៅសាលាណានោះ លោកឧកញ៉ាក៏បានបង្ហោះវីដេអូបង្ហាញពីសាលារៀនរបស់កូនៗ ដែលជាសាលាលំដាប់អន្តរជាតិដ៏ល្បីឈ្មោះក្នុងទីក្រុងភ្នំពេញ គឺ «សាលាអន្តរជាតិភ្នំពេញ AISPP» ដែលសាលានេះត្រូវបានគេដឹងថា មានតែកូនអ្នកមានលំដាប់អភិជនប៉ុណ្ណោះទើបមានលទ្ធភាពរៀននៅទីនោះ ព្រោះតែសាលាមានស្ទង់ដារខ្ពស់ និង ថ្លៃសិក្សា គឺថ្លៃខ្លាំង។
ជាក់ស្ដែងបើតាមប្រភពគេហទំព័រ របស់សាលាខាងលើបានបង្ហាញថ្លៃសិក្សាក្នុងមួយត្រីមាស គឺតម្លៃខ្ទង់ពាន់ដុល្លារ ដូច្នេះហើយ បើគិតពីតម្លៃសិក្សាកូនប្រុសច្បង និង កូនស្រីទី ២ របស់លោកឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងមួយឆ្នាំៗ គឺខ្ទង់ម៉ឺនដុល្លារឯនោះ៕