អ្នកតាមដានព័ត៌មានសិល្បៈច្បាស់ជា បានជ្រាបរួចមកហើយ នូវគូស្នេហ៍ដ៏ផ្អែមល្ហែម រវាងតារាចម្រៀង ឯករាជ្យ ងួន ចាន់ដេវីត ហៅG-Dvith និងកញ្ញាទេព បូព្រឹក្ស ដោយគិតមកដល់ បច្ចុប្បន្ន ពួកគេ បានស្រឡាញ់គ្នាអស់រយៈពេល៦ឆ្នាំមកហើយ។
បើទោះ ពួកគេទាំង២ក្លាយជាអ្នកចម្រៀងឯករាជ្យមិនជ្រកកោនក្រោមផលិតកម្មណាក៏ដោយ ក៏នៅតែទទួលបានការគាំទ្រច្រើនដដែល ពីសំណាក់យុវវ័យ តាមរយៈការចេញបទចម្រៀងខ្លួនឯង ការលេចមុខតាមកម្មវិធីប្រគំតន្ត្រីធំៗមួយចំនួន ការធ្វើវីដេអូVlogs ជាពិសេសនោះ ពួកគេក៏ជាទូតសុឆន្ទៈរបស់ក្រុមហ៊ុនទូរសព្ទដ៏ល្បីមួយ រួមនឹងការផ្សព្វផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនមួយចំនួនទៀត។
បច្ចុប្បន្ន ពួកគេទាំង២នាក់ កំពុងតែស្រឡាញ់គ្នា រស់នៅយ៉ាងមានសុភមង្គល ហើយឧស្សាហ៍បង្ហាញភាពផ្អែមល្ហែម ក៏ដូចបង្ហោះសារលែបខាយ ឌឺដងគ្នាបែបលេងសើចនៅលើបណ្ដាញសង្គមខ្លាំងណាស់ ជាហេតុធ្វើឲ្យអ្នកគាំទ្រពួកគេ មានការពេញចិត្តខ្លាំងណាស់។
ដោយឡែកពេលដល់ខួបស្នេហ៍គម្រប់៦ឆ្នាំនោះ, កាលពីថ្ងៃទី៧ ខែកញ្ញា ងួន ចាន់ដេវីត បានបង្ហោះរូបថតជាមួយទេព បូព្រឹក្ស ១សន្លឹក ហើយរៀបរាប់ពីបទពិសោធន៍ជីវិតពួកគេថា «Happy 6th anniversary my Baby Tep Boprek ជីវិតយើងជួបច្រើន ចាក់រុ.កអុ.ចអាល មើ.លងា.យគាំទ្រស្រលាញ់ភាពកក់ក្តៅ ត្រជាក់ក្តៅអ្វីក៏ធ្លាប់ជួប តែយើងមិនដែលបោះបង់គ្នាកាន់ដៃគ្នារហូតដល់ថ្ងៃនេះ។ I love you»។
នៅថ្ងៃដដែលនោះ កញ្ញា ទេព បូព្រឹក្សា ម្ចាស់បទ My សង្សារ បានបង្ហោះរូបថតជាច្រើនស្លឹកជាមួយគ្នា ហើយប្រកាសពីការមានកាដូសម្រាប់ គូស្នេហ៍ខ្លួនថា «Happy 6th year anniversary ប៉ាប៉ា ម៉ាម៉ា ឆ្នាំនេះអូនមានកាដូពិសេសជូនបងណា ពិសេសក្នុងមួយជីវិតនេះតែម្តង ហ្វេនហ្វេនចង់ដឹងអត់»។ ក្រោយមក ទេព បូព្រឹក្ស ក៏បង្ហាញកាដូពិសេសនោះ ជារថយន្តស៊េរីទំនើបពណ៌ខ្មៅមួយគ្រឿងដ៏ស្រស់ស្អាត។
បន្ថែមលើនេះ កាលពីថ្ងៃទី២៨ ខែកញ្ញា ទេព បូព្រឹក្ស បានទិញនាឡិកាដល់ទៅ២គ្រឿងឲ្យគូស្នេហ៍ ហើយប្រាប់ពីតម្លៃថា «ហេតុតែស្រលាញ់នាឡិកាពេកទិញអោយបងពីរម៉ងទៅ happy anniversary and lescouleursduverger.fr xenical happy early birthday ពេលទៅណាមកណា ឲ្យមានអារម្មណ៍ថាអូននៅក្បែរគ្រប់ពេល ឮនៅអត់លុយតែពាក់Atomax ដៃឆ្វេងពាក់ Rolexមួយ 15000$ហ្នឹងហា៎ ទឹកចិត្តភរិយា ឃើញហេស G-Devith»៕