ដុងពីកំណើត!​ យុវតី​ស្រស់​ស្អាត​ម្នាក់ ​កំពុង​ឈោង​ចាប់​ក្តី​ស្រមៃ​របស់​ខ្លួន​លើ​វិថី​សិល្ប​: ខណៈ​ឆ្នាំ​នេះ មាន​វ័យ​ត្រឹមតែ…

ភ្នំពេញ :​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ កំពុង​ផ្ទុះ​ការចាប់អារម្មណ៍ និង​បង្ហា​ញ​​​ការគាំទ្រ​គ្រប់គ្នា​ បន្ទាប់ពី​ឃើញ​ការតស៊ូ​របស់​យុវ​តី​ម្នាក់​ដែលមាន​ការតាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​បោះ​ជំហាន​លើ​វិថី​សិល្ប​:​ដើម្បី​បំពេញ​ក្តី​ស្រមៃ​របស់​នាង​នា​ថ្ងៃ​អ​នាគ​ត។​


យុវតី​ ដែលមាន​វ័យ​ទើបតែ​១៦​ឆ្នាំ​ និង​ត្រូវបាន​គេ​ដឹង​ថា​មានឈ្មោះ វង់​សឿន អេ​រី​ម៉ា ខណ​:​បច្ចុប្បន្ន​ប្អូន​ក៏​ជា​បេក្ខភាព​ត្រៀម​ចូលរួម​កម្មវិធី​ប្រឡង​បវរ​កញ្ញា​លំដាប់ថ្នាក់​អន្តរជាតិ​មួយ​។ ​ការ​លេច​វត្តមាន​របស់​យុវតី វង់​សឿន អេ​រី​ម៉ា នេះ​កំពុង​ទទួល​បាន​ការគាំទ្រ​ និង​សរសើរ​ពី​មហាជន​ជុំវិញ​រូប​សម្រស់​ដ៏​ស្រស់​ផូរផង់​ជាមួយ​កែវភ្នែក​ស្រទន់ បបូរ​មាត់​ស្ដើង​ស្អាត​ មាន​ទម្រង់​មុខ​ពងក្រពើ កម្ពស់​ខ្ពស់​សម​ល្មម​ដែល​ធ្វើ​ឲ្យ​យុវតី​រូ​នេះ​ឆក់​បាន​បេះ​ពី​អ្នកគាំទ្រ​គ្រប់គ្នា​។​

បើតាម​ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា​ ដោយសារតែ​ការស្រលាញ់​បូករួម​មាន​ដុង​សិល្ប​:​ពី​កំណើត​ទើប​ធ្វើ​ឲ្យ​ក្មេងស្រី ​ដែល​កើតចេញពី​ត្រកូល​កូន​កសិករ វង់​សឿន អេ​រី​ម៉ា កំពុង​ឈោង​ចាប់​នូវ​ក្តី​ស្រ​មៃ​របស់​ខ្លួន​តាមរយ​:​ការដាក់​ចិត្ត​ប្រឡូក​លើ​វិថី​សិល្ប​:​។​ យុវតី​ស្រស់ស្អាត​រូបនេះ ​បច្ចុប្បន្ន​ក៏ត្រូវ​បាន​គេ​បញ្ជាក់ថា ​កំពុងមាន​ម្ចាស់​សំអាងការ​មួយចំនួន​ពេញចិត្ត​ទាក់​ទង​ហៅ​ថត​ជា​បន្តបន្ទាប់​ផងដែរ​។​

​ជាមួយគ្នានេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​សាមីខ្លួន​បាន​លើក​ឡើង​ថា ​សម្រាប់​ទេពកោសល្យ​និង​សមត្ថភាព​សិល្ប​:​សព្វថ្ងៃ​គឺ​ប្អូនស្រី​អាច ច្រៀង សម្តែង​ និង​ពិ​សេស​នោះ​គឺ​ការដើរ​ម៉ូដ​តែម្តង​ ខណ​:​ពេលនេះ​ប្អូន​ក៏​កំពុង​ត្រៀមខ្លួន​ចូលរួម​ប្រឡង​កម្មវិធី​បវរកញ្ញា​លំ​ដាប់​ថ្នាក់​អន្តរជាតិ​ដែល​ធ្វើឡើង​ឆាប់ៗ​នេះ​ផងដែរ​។​យុវតី​រូបនេះ​ក៏បាន​ដាក់​ក្តី​សង្ឃឹមថា នឹង​ទទួល​បា ន​ការគាំទ្រ​នឹង​លើកទឹកចិត្ត​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​​៕​

Related posts

Leave a Comment