ល្បីឈ្មោះផ្អៀងវិស័យភាពយន្ត តែស៊ីន យូប៊ីន និង សិទ្ធី នីកា ទើបមានឱកាសធ្វើរឿងនេះរួមគ្នាលើកដំបូង ខណៈមហាជនរំពឹងថា…

កាលពីពេលថ្មីៗនេះ មហាជនអ្នកគាំទ្រវិស័យសិល្បៈ ហាក់កំពុងចាប់ក្រសែភ្នែកនូវរូបភាពមួយសន្លឹករបស់តារាសម្តែងវ័យក្មេង ២ រូប គឺអ្នកនាង សិទ្ធី នីកា និង កញ្ញា ស៊ីន យូប៊ីន ក្នុងឈុតប្រពៃណីយ៉ាងស្រស់សោភា សមសួនគួរឱ្យទាក់ភ្នែក។


រូបភាពមួយសន្លឹកដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុក អ្នកនាង សិទ្ធី នីកា នោះ​ ក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ចំណុចមួយទៀតផងដែរ ក្រោយអ្នកនាង សិទ្ធី នីកា បានសរសេរសារមួយថា រូបភាពនេះជារូបភាពដំបូង ដែលអ្នកនាងបានថតរួមគ្នានឹងកញ្ញា ស៊ីន យូប៊ីន។

ក្រោយពីអ្នកនាង សិទ្ធី នីកា បានបញ្ជាក់ថាជារូបភាពដំបូងរួមគ្នានឹង កញ្ញា ស៊ីន យូប៊ីន យ៉ាងនេះ ក៏បានធ្វើឱ្យអ្នកគាំទ្រហាក់ចម្លែកចិត្តខ្លាំងណាស់ដែរ ក៏ព្រោះតារាស្រីទាំង២ សុទ្ធសឹងតែល្បីឈ្មោះ ជាពិសេសក៏ជាតារាសម្តែងតែងថតខ្សែភាពយន្តប្រចាំស្ថានីយទូរទស្សន៍ PNN ដូចគ្នា តែបែរជាពុំសូវបានជួបថតរូបជាមួយគ្នាទៅវិញ។

លើសពីនោះ មហាជនក៏រំពឹងទុកថា តារាស្រីទាំង ២ ក៏នឹងអាចសម្តែងរឿងជាលើកដំបូងរួមគ្នា ដូចនឹងរូបថតនោះដែរ៕

Related posts

Leave a Comment