មិនមានគូស្នេហ៍ Suprise ឱ្យដូចគេ តែ Baifern មានអ្នកមានគុណជូនពរថ្ងៃខួបកំណើតយ៉ាងកក់ក្ដៅ

ជឿជាក់ថាមានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយកំពូលតារាសម្តែងស្រីលំដាប់ជួរមុខ Baifern Pimchanok ដែលជាតារាស្រីពោរពេញដោយទេពកោសល្យ មានរូបសម្រស់ស្រស់ស្អាត ហើយអាចសម្ដែងបានគ្រប់ទម្រង់តួអង្គ រហូតអ្នកគាំទ្រលួចស្ញើច។

នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ នេះ គឺត្រូវជាថ្ងៃខួបកំណើតចូលវ័យ ៣០ ឆ្នាំរបស់នាង ដោយ Baifern បានបង្ហោះសារជូនពរខ្លួនឯងថា៖ «Yayy, it’s my birthday»។

បើទោះបីជាមើលទៅហាក់ដូចជាស្ងប់ស្ងាត់មិនដូចតារាស្រីដទៃ ដែលមានគូស្នេហ៍ចាំពញ្ញាក់អារម្មណ៍ថ្ងៃខួប តែតារាស្រី Baifern ហាក់មិនឯកោនោះឡើយ ព្រោះមានអ្នកគាំទ្រជាច្រើនចូលរួមលើកកម្លាំងចិត្ត និង ជូនពរថ្ងៃខួបកំណើត។

លើសពីនេះអ្នកមានគុណរបស់ Baifern ក៏បានដឹកដៃនាងទៅសុំពរពីព្រះសង្ឃនៅឯវត្ត ក្នុងឱកាសឆ្លងខួបកំណើតនេះដែរ ហើយបន្ថែមដោយពាក្យជូនពរថា ៖ «ធ្វើបុណ្យនៅថ្ងៃខួបកំណើត សុំគុណបុណ្យនៃព្រះរតនត្រ័យ ជួយឃុំគ្រង ការពារ ថែរក្សា និង សូមឱ្យកូនស្រីខ្ញុំមានតែក្ដីសុខ មានសតិបញ្ញាក្នុងការដោះស្រាយគ្រប់រាល់បញ្ហា មានសុខភាពរឹងមាំ ហើយធ្វើអ្វីៗបានសម្រេចដូចក្ដីប្រាថ្នា និងក្លាយជាមនុស្សជាទីស្រឡាញ់របស់អ្នកគ្រប់គ្នា»៕

Related posts

Leave a Comment