តារាចម្រៀងស្រីវ័យក្មេងសំឡេងខ្ពស់ កញ្ញា ញឹម សួនសោភាទេពី បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាមួយភាពក្រមិចក្រមើម ដ៏ប៉ិនប្រសព្វរបស់នាង។ សោភាទេពី ធ្វើឲ្យមហាជនស្គាល់នាងលើកដំបូងនោះ តាមរយៈការប្រឡងចម្រៀងក្នុងវិធី «Cambodian Idol» រដូវកាលទី៣។
រឿងដ៏ចាប់អារម្មណ៍របស់សោភាទេពី កាលពីឆ្នាំកន្លងទៅត្រង់ថា មហាជនមិនអស់ចិត្តក្រោយដឹងអាយុរបស់នាងត្រឹមតែ១៨ឆ្នាំនោះ។ ទោះយ៉ាងណារឿងនេះ នាងបកស្រាយចប់សព្វគ្រប់អស់ហើយកាលពីអំឡុងឆ្នាំ២០២១នោះ។
ឆ្នាំ២០២២នេះ សោភាទេពី ឈានចូលវ័យ១៩ឆ្នាំហើយ ហើយបើទោះ អ្នកខ្លះមើលទៅឃើញថា នាង ចាស់ជាងអាយុក៏ពិតមែន តែស្ថិតក្នុងវ័យ១៩ឆ្នាំនេះ នាងមើលទៅស្អាតឡើងខ្ញង់ សាច់ទ្រលុកទ្រលន់ សូម្បីតែនាងខ្លួនឯងក៏ធ្លាប់ប្រាប់កុំឲ្យមើលរូបនាងយូរពេកដែរ ខ្លាចលង់។
គួរបញ្ជាក់ថា តារាចម្រៀង សោភាទេពី ទើបតែប្រារព្ធពិធីខួបកំណើតរបស់ខ្លួនឈានចូលវ័យ១៩ឆ្នាំ កាលពីដើមខែឧសភា កន្លងទៅនេះ ជាមួយនឹងការទទួលបានកាដូរថយន្តដ៏ថ្មីសន្លាងមួយគ្រឿងតម្លៃជិត១០ម៉ឺនដុល្លារពីអ្នកមានគុណ។
អ្វីជាការកត់សម្គាល់នៅពេលនោះ ញឹម សួនសោភាទេពី ក៏បានបដិសេធ ចំពោះការលើកឡើងថានាងមានតាចិញ្ចឹមផងដែរ។ អតីតបេក្ខនារី ក្នុងកម្មវិធីCambodian Idol រដូវកាលទី៣រូបនេះ បានបញ្ជាក់ថា រឿងតាចិញ្ចឹម មានអ្នកផ្គត់ផ្គង់ គឺខ្លួនសូមបដិសេធតែម្ដង ព្រោះខ្លួនខិតខំប្រឹងប្រែងដោយញើសឈាមផ្ទាល់តែម្ដង តាំងពីក្មេងមក ខំប្រឹងច្រៀង ខំប្រឹងធ្វើការ៕