ឆ្ងាយសិល្បៈជាង ១០ ឆ្នាំ ប៉ែន តុលា មកសំងំសាងគ្រួសារ ពេលនេះមានកូនមួយដាក់ឈ្មោះពីរោះខ្លាំង

មហាជនសុទ្ធតែបានជ្រាបហើយពី លោក ប៉ែន តុលា ដែលជាអតីតតារាសម្ដែងដ៏ល្បីឈ្មោះកាលពីជាង ១០ ឆ្នាំមុន ដោយលោកទទួលបានការស្រឡាញ់គាំទ្រខ្លាំងតាមរយៈជាតួឯកប្រុសក្នុងខ្សែភាពយន្តខ្មែរ និង MV បទចម្រៀងជាច្រើន។ ក្រោយសាងឈ្មោះល្បីបែបនេះហើយ លោកក៏បានបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំ ដោយគេបានដឹងថាលោកបានបន្តការសិក្សាជំនាញអ្នកគូរប្លង់។

យ៉ាងណាមិញ ក្រោយពីចាកចេញវិស័យសិល្បៈជាច្រើនឆ្នាំកន្លងទៅ នៅក្នុងឆ្នាំ ២០២២ នេះ អតីតតារាសម្ដែងដ៏ល្បីរូបនេះ ក៏ទទួលដំណឹងថាលោកបានវិលមកកាន់វិថីសិល្បៈវិញ ដែលលោកបានបង្ហាញវត្តមានកាន់តំណែងជាគ្រូបង្វឹក និង បង្ហាត់បេក្ខភាពប្រកួតក្នុងវិស័យបុរសឯកទៀតផង។

ដោយឡែក បើក្រឡេកទៅមើលជីវិតឯកជនរបស់ អតីតតារាសម្ដែងប្រុសរូបនេះវិញ មហាជនច្បាស់មានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ដោយឃើញថាក្នុងរយៈពេលឆ្ងាយពីសិល្បៈច្រើនឆ្នាំមកនេះ លោកបានរៀបការសាងគ្រួសារមួយយ៉ាងមានសុភមង្គល ដែលមកដល់ពេលនេះលោកថែមទាំងទទួលបានកូនស្រីម្នាក់ដ៏គួរឱ្យស្រឡាញ់ឈ្មោះថា ប៉ែន ធនិនសុធីតា មានអាយុជិត ២ ឆ្នាំហើយ៕

Related posts

Leave a Comment