មហាជន​ ចាប់​អារម្មណ៍ ​កុមារី ​កែវ ហ្សាណា ​មាន​សមត្ថភាព​មួយ​កំប្លេ​ ដល់​ស៊ើប​មើល​ទើប​ធ្លាយ​ថា នាង​ជា​កូន​សិស្ស​របស់…(មានវីដេអូ)

ប្រិយមិត្ត បាន​ជ្រាប​រួច​មក​ហើយ​ថា កម្មវិធី​ប្រឡង​ចម្រៀង កុមារ​លំដាប់ថ្នាក់ ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​៣ វគ្គ The Blind Audition សប្ដាហ៍​ទី​២ បានចាប់ផ្តើម​ហើយ​កាលពី​យប់ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២​កន្លង​ទៅនោះ ជាមួយនឹង​បេក្ខភាព ជា​កុមារ​សុទ្ធតែ​ស្អាត ឆ្លាត មាន​សមត្ថភាព​ពិសេសៗ​នោះ​។​

ក្នុងចំណោម​បេក្ខភាព​ជា​កុមារ​ទាំងអស់នោះ យើង​សូម​លើកយក​កុមារី កែវ ហ្សា​ណា ស្ថិតក្នុង​វ័យ​៧​ឆ្នាំ មក​និយាយ ដោយសារតែ​នាង មាន​សមត្ថភាព​មួយកញ្ចប់ ទាំង​ការ​ច្រៀង រាំ ដើរ​ម៉ូដ និង​ភាពក្លាហាន​។​

បង្ហាញខ្លួន​ក្នុង The Blind Audition សប្ដាហ៍​ទី​២ កុមារី កែវ ហ្សា​ណា បាន​លើកយក​បទ «​ពឺតៗ​» មក​បកស្រាយ បាន​យ៉ាង​ពីរោះ ជាមួយនឹង​កាយវិការ​រស់​រវើក រហូត​កៅអី​របស់​គណៈកម្មការ​ទាំង​៣ បាន​បង្វិល​មករក​នា​ង ដោយ​ម្នាក់ៗ​ឃើញ​ហើយ មិនអាច​នៅ​ស្ងៀម​នោះ​ឡើយ​។​

អ្វី​ជាការ​ចាប់អារម្មណ៍ ​មុននឹង​សម្រេចចិត្ត ជ្រើសរើស​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ធ្វើជា​គ្រូបង្វឹក​នោះ​, គណៈកម្មការ​រូប​នេះ បាន​សួរ​នាង​ថា ក្រៅពី​ច្រៀង ចេះ​អ្វី​ខ្លះ​ទៀត​? នាង​ថា ចេះ​ដើរ​ម៉ូដ ចេះ​ទាំងអស់ ទើប​ស្នើ​ឲ្យ​មានការ​ដើរ​ម៉ូដ​ជាមួយ​គណៈកម្មការ​ហ្សូ​ណូ តែម្ដង​។​

ក្នុង​ការដើរ​ម៉ូដ​នោះ គេ​ឃើញថា កុមារី​រូប​នេះ និង​គណៈកម្មការ ធ្វើ​បាន​យ៉ាង​ល្អ ជាមួយ​នឹង​ការ​កាច់ចង្កេះ បង្ហាញ​កាយវិការ រស់​រវើក រហូត​សម្រែក​ហ៊ោ​ពេញ​ស្ទូឌីយោ​។ ក្នុងនោះ​ក៏មាន អ្នក​កាត់​យក​វីដេអូ ត្រង់ចំណុច​នេះ ទៅ​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ទីក​តុ​ក ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង ដោយមាន​អ្នក​បញ្ចេញមតិ​សរសើរ​នាង​ព្រោងព្រាត​។​

បន្ថែម​លើ​នេះ បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​«​ខ្សែភាពយន្ដ​ខ្មែរ តារា​ខ្មែរ​» បាន​បង្ហោះ​រូបថត​កុមារី​រូបនេះ​ជាច្រើន​សន្លឹក អមដោយ​សារ បញ្ជាក់​ពី​សមត្ថភាព​របស់​នាង​ជាច្រើន​ទៀត​ថា «​កែវ ហ្សា​ណា មាន​វ័យ​ត្រឹមតែ​6​ឆ្នាំ​ជា​កូនសិស្ស​របស់ ព្រះកាយ​ច័ន្ទ​ក្លឹប​» កូន​ហ្នឹង​ចេះ​ច្រើន​ណាស់ ច្រៀង ដើរ​ម៉ូត រាំ​របាំ​បុរាណ រាំ​Kpop ស្អាត​ឆ្លាត​ពូកែ គួរអោយ​ស្រលាញ់​ណាស់​កូនស្រី​៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment