បាត់មុខពីសិល្បៈជាង ១០ ឆ្នាំ សុគន្ធ អារីយ៉ា មកសំងំសាងគ្រួសារយ៉ាង មាន​សុភមង្គល​

បើរំឭកប្រមាណជា ១៥ ឆ្នាំមុខ មហាជននិយមស្តាប់បទចម្រៀងរបស់ផលិតកម្ម Classic ដែលមានលោក ហួរ សុផល ជាចាងហ្វាងនោះ ច្បាស់ជានៅចាំនៅឡើយតារាចម្រៀងស្រី សុគន្ធ អារីយ៉ា ម្ចាស់បទ «បងលក់ក្របីមេ»​ ជាក់ជាមិនខាន។ អតីតតារាចម្រៀងស្រី សុគន្ធ អារីយ៉ា​ ក៏ត្រូវបានគេដឹងថាជាបងប្អូនបង្កើតរបស់លោក ហួរ សុផល ផងដែរ។

គេចាំបានថា កាលនៅជាតារាចម្រៀង អ្នកនាង សុគន្ធ អារីយ៉ា មិនត្រឹមតែទទួលបានប្រជាប្រិយភាពពីការច្រៀងតែម្យ៉ាងនោះទេ អ្នកនាងក៏មានទេពកោសល្យ និង បានចូលរួមសម្តែងខ្សែភាពយន្តជាច្រើនដែរដូចជារឿង «ទាយាទអារីយ៉ា» រឿង «ព្រះនាងព្រិលស» ជាដើម។

ក្រោយពីសាងកេរ្តិ៍ឈ្មោះប្រមាណជា ១០ ឆ្នាំ អ្នកនាង សុគន្ធ អារីយ៉ា ក៏បានបាត់មុខលើវិថីសិល្បៈក្នុងអំឡុងឆ្នាំ ២០១៤ ដោយអ្នកនាងបានឱ្យដឹងថា ខ្លួនមមាញឹកក្នុងកិច្ចការផ្ទាល់ខ្លួន ហើយអ្នកនាងក៏បានបន្ថែមថា អ្នកនាងនឹងវិលត្រឡប់មកកាន់វិថីសិល្បៈវិញនៅថ្ងៃណាមួយ។

ដោយឡែក មកដល់ឆ្នាំ ២០២១ នេះ បើទោះជាមិនទាន់មានដំរួយក្នុងការវិលត្រឡប់មកកាន់អាជីពជាតារាចម្រៀង អ្នកនាង សុគន្ធ អារីយ៉ា ក៏កំពុងសាងសុភមង្គលយ៉ាងរីករាយនៅអាជីពក្រៅសិល្បៈ ហើយសព្វថ្ងៃអ្នកនាងក៏សាងគ្រួសារ និង មានកូនប្រុសម្នាក់មានអាយុ ៤ ឆ្នាំ ហើយដែរ៕

Related posts

Leave a Comment