កូនប្រុសឯកឧត្តម ហ្វៃ សំអាង ល្បីកាលនៅតូច ពេលនេះអាយុ ២២ ឆ្នាំ ពេញកំលោះសង្ហាណាស់

លោកអ្នកប្រាកដជាធ្លាប់បានទស្សនាមកហើយនូវខ្សែភាពយន្តភាគ «មន្តមាយា» និង «ពិសស្នេហ៍» ដែលជាការនិពន្ធ និង ដឹកនាំសម្តែងដោយអ្នកដឹកនាំល្បីឈ្មោះគឺឯកឧត្តម ហ្វៃ សំអាង។

គេចាំបានថា នៅក្នុងខ្សែភាពយន្ត ២ ខាងលើនេះ លោកអ្នកដែលបានទស្សនានោះប្រាកដជាបានដឹងថារឿងនេះ ក៏មានការចូលរួមសម្តែងពីកូនប្រុសច្បងរបស់ឯកឧត្តម ហ្វៃ សំអាង ឈ្មោះ សំអាង ដួងសិទ្ធិ ផងដែរ ។

នៅកំឡុងពេលការចូលរួមសម្តែងខ្សែភាពយន្តនោះ សំអាង ដួងសិទ្ធិ កូនប្រុសច្បងអ្នកដឹកនាំល្បីរូបនេះ គឺមានអាយុទើបតែ ៣ ឆ្នាំប៉ុណ្ណោះ ហើយកាលនោះកុមារា ដួងសិទ្ធិ ក៏បានបង្ហាញវត្តមានក្នុងការសម្តែងបទចម្រៀង និង ថតស្បតពាណិជ្ជកម្មជាច្រើន ដោយមានការគាំទ្រពីសំណាក់មហាជនជាច្រើន។

មកដល់ឆ្នាំ ២០២២ នេះ សំអាង ដួងសិទ្ធិ មានវ័យ ២២ ឆ្នាំ និង ចម្រើនវ័យកាន់តែស្រស់សង្ហាថែមទៀតផង។ ក្នុងនោះ សំអាង ដួងសិទ្ធ ក៏បានទៅបន្តការសិក្សានៅឯប្រទេសអូស្ត្រាលីជាច្រើនឆ្នាំហើយដែរ។ យ៉ាងណាមិញ ក្រោយពីបាត់វត្តមានក្នុងស្រុកជាច្រើនឆ្នាំ ថ្មីៗនេះ សំអាង ដួងសិទ្ធ ក៏បានបង្ហាញវត្តមានជាលើកដំបូងក្នុងពិធីសម្ពោធភាពយន្តចម្រៀងបទ «ជីវិតក្មេងវត្ត» កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២ ក្រោយពីបានត្រលប់ពីសិក្សានៅក្រៅប្រទេស។

បង្ហាញវត្តមានលើកនេះដែរ សំអាង ដួងសិទ្ធ បានធ្វើឱ្យមហាជន និង សិល្បករ-ការិនីជាច្រើន ហាក់មានការប្លែកភ្នែកស្ទើរតែមើលមិនស្គាល់ ព្រោះតែតួអង្គកុមារា មន្ត ក្នុងរឿង «មន្តមាយា» កាន់តែធំ កាន់តែសង្ហា៕

Related posts