អីយ៉ា! តិច​ម៉េង​, ភិ​ទិ ត្រូវ​អ្នកគាំទ្រ​ថើប​ល្បី​កក្រើក​, សួ វិចិត្រ ទទួល​បាន​អារម្មណ៍​នេះ​លើក​ទី១ ក៏​ពោល​ពាក្យ​ថា​…(​មាន​វីដេអូ​)

កន្លងមក ប្រិយមិត្ត​អ្នកអាន​ទាំងអស់ បាន​ឃើញ​រួច​មក​ហើយ​ថា បេក្ខជន​Top 4​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​Cambodian Idol រដូវ​កាល​ទី​៤ សុទ្ធតែ​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ពី​អ្នកគាំទ្រ រហូតដល់​មាន​អ្នកខ្លះ​ថែម​ទាំង​​ហ៊ាន​ឱប​ថើប​អាយ​ដល​របស់​ពួកគេ​​បង្ហោះ​ជា​សាធារណៈ​ទៀត​ផង។


ក្នុងចំណោម​បេក្ខជនTop 4​នេះ​ទៀតសោត អ្នក ដែល​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ទទួល បាន​ស្នាម​ថើប​ពី​អ្នកគាំទ្រ​ច្រើន​ជាង​គេ ហើយ​ល្បី​កក្រើក​បណ្ដាញ​សង្គម​នោះ រួមមាន​ម្ចាស់​ពាន លីម តិច​ម៉េង និង​ម្ចាស់​បេះដូង​សយ ថុល សុ​ភិ​ទិ​។​

បើ​ត្រឡប់​ទៅ​និយាយ​ពី​បេក្ខជន​រដូវ​កាល​មុន​ៗ​វិញ គេ​កម្រ​ឃើញ​មាន​អ្នកគាំទ្រ​ផុសផុល​បែបនេះ​ណាស់ ខណៈ​រដូវ​កាល​ទី​៤​នេះ មាន​ប្រជាប្រិយភាព​មិនធម្មតា សូម្បីតែ​ចំនួន​អ្នកទស្សនា​ផ្ទាល់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​Cambodion Idol ក៏មាន​ចំនួន​ច្រើនជាង​រដូវ​កាលណា​ណា ទាំងអស់​ដែរ រហូតដល់​ជាង​កន្លះ​លាន​នាក់​នោះ។

ទោះយ៉ាងណា ម្ចាស់​ពាន​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក Beat The Best សួ វិចិត្រ ដែល​មាន​សម្បុរ​ខ្មៅ រូបរាង មុខមាត់​ ​មិនសូវ​សង្ហា​ដូច​បេក្ខជន​ល្បី​ៗ​មួយ​ចំនួន​នោះ ក៏​ទទួល​បាន​ស្នាម​ថើប​ពី​អ្នកគាំទ្រ​ផង​ដែរ រហូតដល់​រូបគេ​បង្ហាញ​អារម្មណ៍​ថ្មី​មួយទៀត​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​បានដឹង។

បង្ហោះ​ភ្ជាប់​ជាមួយ​វីដេអូ និង​រូបថត​ជាច្រើន​សន្លឹក​ជាមួយ​អ្នកគាំទ្រ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​កញ្ញា សួ វិចិត្រ បាន​បង្ហាញ​អារម្មណ៍​ដូច្នេះ​ថា «​ខ្ញុំ​ទទួល​បាន​អារម្មណ៍​ថ្មី និង​រីករាយ​ណាស់ អរគុណ​សម្រាប់​ការគាំទ្រ​អរគុណ​សម្រាប់​ការ​ទស្សនា​ផ្ទាល់ និង​តាម​ការ​Live​ដ៏​ច្រើន​បែបនេះ​ នេះ​ជា​អារម្មណ៍​លើកទីមួយ​សម្រាប់​ខ្ញុំ ឧ​ត្ត​មានជ័យ​»៕ សូម​ទស្សនា​វីដេអូ ខាងក្រោម ៖


Related posts

Leave a Comment