ឪ​ខ្លាំងកូន​ខ្លាំង! ថា​កូន​ទៅ​ច្រៀង​ពីរោះ​ ដល់​ស្ដាប់​ឪពុក​កាន់​តែ​ពីរោះ​ទៀត ទាស់​ត្រង់​ថា​ភ័យ​ឡើង​ញ័រ ​ទើប​ ឱក សុគន្ធកញ្ញា ដាច់​ចិត្ត​សួរ​ថា…(មានវីដេអូ)

ក្រោយខកខានអស់រយៈពេលប្រមាណ៣ឆ្នាំ ទីបំផុត កម្មវិធី​ប្រឡង​ចម្រៀង កុមារ​លំដាប់ថ្នាក់ ពិភពលោក The Voice Kids Cambodia រដូវ​កាល​ទី​៣ វគ្គ The Blind Audition សប្ដាហ៍​ទី​២ បានចាប់ផ្តើម​ហើយ​កាលពី​យប់ ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២២​កន្លង​ទៅនេះ។


អ្វីជាការចាប់អារម្មណ៍នោះ, កុមារីមកបង្ហាញសមត្ថភាព សុទ្ធតែឆ្លាត ស្អាត ច្រៀងពីរោះ ជាមួយទឹកមុខ កាយវិការ គួរឲ្យស្រឡាញ់។ ជាក់ស្ដែង ងាកមក ចាប់អារម្មណ៍ កុមារីម្នាក់ឈ្មោះ ពិសី ស្រីនីន ស្ថិតក្នុងអាយុ៩ឆ្នាំ បានលើកឡើងឆាក ច្រៀងយ៉ាងពីរោះ និងក្លាហាន ថែមទៀតផង រហូតទទួលបានការចុចប៊ូតុង៣ពីគណៈកម្មការ។

នៅពេលនោះ គណៈកម្មការ ឱក សុគន្ធកញ្ញា បានសួរនាំរឿងរ៉ាវជាមួយចំនួនពាក់ព័ន្ធនឹងការច្រៀង ហើយកុមារីស្ថិតក្នុងវ័យ៩ឆ្នាំរូបនេះ ក៏បានប្រាប់ថា ចេះច្រៀងតាមប៉ា ដោយសារតែឪពុករបស់ខ្លួន ចេះច្រៀងចូល១០ឆ្នាំទៅហើយ។ ដោយឮបែបនេះ ឱក សុគន្ធកញ្ញា ក៏ស្នើសុំឲ្យប៉ាឡើងមកលើឆាកជាមួយកូនតែម្ដង។

ពេលមកដល់លើឆាកនោះ គណៈកម្មការក៏បានស្វាគមន៍ឪពុករបស់កុមារីខាងលើ ហើយសួរនាំរឿងរ៉ាវមួយចំនួនពាក់ព័ន្ធនឹងកូន ស្រាប់តែគេឃើញឪពុកកុមារី ពិសី ស្រីនីន បែរជាឆ្លើយជាមួយនឹងអារម្មណ៍ភ័យញ័រទទ្រើត រហូត លោក ហ្សូណូ ឡើងទៅឈរក្បែរឲ្យកម្លាំងចិត្តតែម្ដង។


ដោយឃើញបែបនេះ ឱក សុគន្ធកញ្ញា ក៏ដាច់ចិត្តសួរថា កូនក្លាហានណាស់ តែប៉ាៗដូចរាងភ័យ? ទើបឪពុកកុមារីខាងលើឆ្លើយតបវិញថា ភ័យ ធ្លាប់តែឡើងឆាកខ្នាតតូច ដល់ឡើងមកតន្ត្រីធំរាងភ័យដែរ។ ក្រោយឆ្លើយតបបែបនេះភ្លាម ហ្សូណូ ស្ទាបបេះដូងឪពុកកុមារីខាងលើនេះភ្លែត ដើម្បីកាត់បន្ថយអារម្មណ៍ភ័យខ្លាច ក៏ដូចជាបង្កបរិយាកាសរីករាយនោះ។

អ្វីកាន់តែពិសេសទៀតនោះ គណៈកម្មការបានលើកទៅលើកទឹកចិត្តទាំងអស់ ហើយថែមទាំងស្នើសុំឲ្យឪពុកកុមារីខាងលើច្រៀង១បទផងដែរ។ ឪពុកកុមារីខាងលើ បានតបតាមសំណូមពរ ដោយច្រៀងយ៉ាងពីរោះ ប្រកបដោយទំនុកចិត្ត ហើយមើលទៅហាក់មិនភ័យខ្លាចទៀតនោះឡើយ។

ក្រោយឪពុកបកស្រាយចម្រៀងចប់ដល់វគ្គកូនវិញម្ដង ក៏បានសម្រេចចិត្តជ្រើសរើស តារាចម្រៀង ឱក សុគន្ធកញ្ញា ជាគ្រូបង្វឹក បើទោះតារាចម្រៀង ហ្សូណូ ខំពន្យល់ ទាក់ទាញ ឲ្យចូលក្រុមខ្លួនប៉ុណញណាក៏ដោយចុះ ក៏គ្មាន​ប្រសិទ្ធភាព​នោះដែរ៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖


Related posts

Leave a Comment