តារាសម្ដែងស្រីវ័យក្មេង កញ្ញា អៀ ម៉េងលិ ហៅ អូនម៉ី ត្រូវបានមហាជនកត់សម្គាល់ឃើញថា ជារឿយៗ នាងតែងតែ បង្ហាញសម្រស់ជាមួយនឹងការលេងខ្លួនមិនកំណាញ់សោះឡើយ ធ្វើឲ្យប្រុសៗឃើញហើយ មិនអាចចោលភ្នែកបាន។
និយាយពីជីវិតគូវិញ ស្រីស្អាត អៀ ម៉េងលិ ទើបតែប្រកាសបែកជាមួយគូស្នេហ៍របស់ខ្លួន ជាបុរសរូបសង្ហា និងជានិស្សិត ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសឥណ្ឌា នោះ។ នៅពេលនោះនាង ប្រកាសថា «នាងខ្ញុំសុំប្រកាសជាសាធារណៈ ថា នាងខ្ញុំជាមួយបុរសមួយនេះ បានបែកគ្នាហើយ ចឹងសុំបងប្អូន ដែលជួបនាងខ្ញុំនៅខាងក្រៅទាំងអស់សូមកុំសួរ អំពីបុរសនេះពីនាងខ្ញុំទៀត ព្រោះមិនចង់ឮសូម្បី តែឈ្មោះ
ហើយបងៗទាំងអស់គ្នាកុំថាឱ្យ នាងបែកគ្នាក៏ប្រកាសដែរ ព្រោះស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យ បងប្អូនដឹង ចឹងបែកគ្នាក៏ផុសជាសាធារណៈ ឱ្យប្អូនដឹង ៥ឆ្នាំត្រូវបានបញ្ចប់។ ខ្ញុំមួយម្នាក់នេះគឺមិនអាចទៅរួចទេ លើកនេះគឺបញ្ចប់ពិតមែនហើយក៏មិនឈ្លោះគ្នាដែរគឺ បញ្ចប់តែម្ដង
ស្រីៗប៉ះម្នាក់នឹង ត្រៀមខ្លួនទៅ ហើយ ក៏ប្រយ័ត្នខ្លួនផង ខ្ញុំមានបញ្ហាជាច្រើនជាមួយគាត់ ដែលបងប្អូនមិនដឹង ហើយមិនអាចប្រាប់បានទើបនាងខ្ញុំអោយស្រីៗទាំងអស់ប្រយ័ត្ន អរគុណ នាងខ្ញុំអស់ការទ្រាំហើយវាដដែលៗពេក
យល់ខ្ញុំជាមនុស្សស្រីផង គ្មានអ្នកណាចង់បែកបាក់គ្នាទេ តែមកពីអស់ការទ្រាំ ស្មោះពេក ស្រលាញ់ពេក ទុកចិត្តពេក គ្រប់យ៉ាង គឺសុទ្ធតែមកពីពាក្យពេក ខ្ញុំមានគេស្គាល់ប៉ុណ្ណេះ រូបរាងប៉ុណ្ណេះ ខ្ញុំស្មោះគាត់តែម្នាក់រយៈពេល5ឆ្នាំ បងប្អូនគិតមើលទៅ ខ្ញុំមិនដែលសុំ៣តឺគិតថា ក្ប,,ត់ កុ,,ហក បោ,,កប្រាស់ មួយដងក៏មិនដែលគិត តែគេគិតចេញគ្រប់យ៉ាង ទ្រាំដល់5ឆ្នាំ ទទួលយកកំហុ,,សគេគ្រប់យ៉ាង ព្រោះតែមិនចង់មានពាក្យ មនុស្សស្រីប្រុសច្រើន តែវាអស់ការទ្រាំហើយ»។
ក្រោយពីប្រកាសបែកពីសង្សារមិនទាន់បានប៉ុន្មានផង ស្រាប់តែ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ម៉េងលិ បានបង្ហោះវីដេអូមួយនៅលើគណនីទីកតុករបស់ខ្លួន បង្ហាញភាពផ្អែមល្ហែមជាមួយបុរសម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាសង្សារថ្មីរបស់នាងនោះ។
ក្រោយឃើញបែបនេះ អ្នកគាំទ្រ បានសម្ដែងការអបអរសាទរ ជាមួយនឹងការសរសើរថា «សមគ្នាណាស់, ស្រឡាញ់មនុស្ស ដែលគេស្រឡាញ់យើង មានសុភមង្គលណាស់, ច្រណែនគូគេដល់លហើយ, សែនសម»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូ ខាងក្រោមនេះ ៖