នៅ​ចងចាំ​ កុមារា​ លឹម​ ដារាជ​ ទេ? ឥឡូវ​នេះ​ ប្រែ​រូប​រាង​ហើយ​ ពិត​ជា​​​សង្ហា​ខ្លាំង​ណាស់ ​, អ្វីដែលពិសេសនោះគឺថា…(មាន​វីដេអូ)

ប្រិយមិត្តមួយចំនួន ប្រហែលជានៅចាំ កុមារា លីម ដារាជ បេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ដោយរហូតមកដល់ពេលនេះរូបគេកំលោះស្ដូកបាត់ទៅហើយ។


គេនៅចាំបានថា ក្នុងការបង្ហាញខ្លួនក្នុងកម្មវិធីខាងលើ ក្នុងវគ្គBlind Auditions សប្ដាហ៍ទី១ អំឡុងឆ្នាំ២០១៧នោះ​ លីម ដារាជ ស្ថិតក្នុងអាយុ១២ឆ្នាំ បានលើកយកបទចម្រៀង១បទ មានចំណងជើងថា «Hopeful» ដោយច្រៀងយ៉ាងពីរោះ រ៉េបបានយ៉ាងល្អ ធ្វើឲ្យកៅអីគណៈកម្មការទាំង៣បានបង្វិលមករករូបគេ។

នៅពេលនោះ ក្រោយ​គណៈកម្មការនិយាយបញ្ចុះបញ្ចូលដណ្ដើមយករូបគេមករួមក្រុម, រូបគេ ក៏សម្រេចជ្រើសរើសអ្នកនាង សុគន្ធ និសា ជាគ្រូបង្វឹក។ លុះមកដល់វគ្គThe Battles Week 3 រូបគេក៏បានធ្លាក់ចេញពីកម្មវិធី ក្រោយអ្នកនាង សុគន្ធ និសា សម្រេចជ្រើសរើស ជីវ លីលី ទៅវគ្គបន្តនោះ។ តែត្រូវបានSaveវិញក្នុងវគ្គដដែលនេះ។ ទោះយ៉ាងណា នៅតែត្រូវធ្លាក់នៅវគ្គLive Showសប្ដាហ៍ទី២ ដដែល។

បើគិតពីអាយុនៅពេលប្រឡង រហូតមកដល់ឆ្នាំ២០២២នេះ លីម ដារាជ ឈានចូលវ័យ១៧ឆ្នាំហើយ ជាមួយនឹងរូបរាងសង្ហា កំលោះស្ដូក មើលសឹងមិនស្គាល់ ជាពិសេស រៀនក៏ពូកែ លេងបាត់ទាត់ក៏បានយ៉ាងល្អថែមទៀត ឲ្យគួរឲ្យសរសើរខ្លាំងណាស់។

ជាក់ស្ដែង បើតាមទំព័រហ្វេសប៊ុក«គាំទ្រ តារាខ្មែរ» បានបង្ហោះរូបថតគេជាច្រើនសន្លឹក អមដោយសារបញ្ជាក់ច្បាស់ៗថា «ពុកម៉ែ​ បងប្អូន​ នៅចងចាំ​ កុមារា​ លឹម​ ដារាជ​ ទេ? ​
កាលជំនាន់នោះ​ រដូវកាល​ទី1​ គាត់ជាកូនក្រុម​ ​TeamNisa​ឥឡូវ​នេះ​ ប្រែរូបរាង​ ពិតជាស្រស់សង្ហាខ្លាំងណាស់​ ម្យ៉ាង​ទៀត​ គាត់រៀនពូកែថែមទៀត​ ព្រមទាំង​ការលេងបាល់ទាត់
បានល្អផងដែរ​ អេតមីន​ ចូលចិត្ត​គាត់ណាស់»៕

Related posts

Leave a Comment